Sponsor
រិទ្ធី

ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីប្រកាសផ្តល់ សុពលភាពដល់តំណាងរាស្ត្រថ្មី។ អាសនៈ៥៥របស់អតីគណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រកាលពីឆ្នាំ២០១៣ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបែងចែកទៅឱ្យគណបក្ស៥។

ក្រោយរដ្ឋសភាប្រកាសសុពលភាព អ្នកតំណាងរាស្ត្រថ្មីនឹងត្រូវទៅស្បថនៅក្នុងព្រះបរមរាជវាំង ទើបក្លាយជាអ្នកតំណាងរាស្ត្រពេញសិទ្ធិ។ គណបក្សទាំង៥ដែលគ.ជ.ប បែងចែកអាសនៈរបស់អតីតបក្សប្រឆាំងរួមមាន៖

១. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ

២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ

៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ

៤. គណបក្សខ្មែរឈប់ក្រ ៥អាសនៈ

៥. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦អាសនៈ

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អតីតគណបក្សសង្គ្រោះជាតិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរឹបអូសអាសនៈរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិទៅចែកឱ្យគណបក្សដទៃ។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor