Sponsor
រិទ្ធី

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា កាលពីម្សិលមិញ ថា៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រកាសជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិក គ.ជ.ប។

លក្ខខណ្ឌរបស់បេក្ខជន៖ កាលបរិច្ឆេទនៃការទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ រៀងរាល់ថ្ងៃ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទី ពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទី នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា។

ឈប់ទទួលពាក្យនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង ៥:៣០ នាទីល្ងាច។ ការប្រកាសជ្រើរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពី សមាជិកគ.ជ.ប កូតាពីអតីបក្សប្រឆាំងបានសុំលាលែង ដោយសារបក្សប្រឆាំងត្រូវបានតុលាការកំពូលរំលាយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor