Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព័ត៌មានតារាសម្តែង និងចម្រៀងកញ្ញា ធី ណាតា បែកបាក់ជាមួយគូណ្តឹងលោក ម៉ន គង់ ដែលរស់នៅដូចប្តីប្រពន្ធ បានធ្លាយចេញឡើងប្រមាណជាមួយសប្តាហ៍មកហើយ ដោយនាងល្បីថារស់នៅមិនចុះសម្រុងនិងគ្នា។ ទើបតែពេលឆ្លើយតបជាមួយ Kqube កញ្ញាបានលាត់ត្រដាងដោយគ្មានលាក់ថា ចំណងស្នេហ៍របស់នាងកើតមានបញ្ហាតាំងពីលោក ម៉ន គង់ មិនព្រមចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានលេសថា ជ្រុះបាត់​អត្តសញ្ញាណប័ណ្ណ។

ធី ណាតា បានប្រាប់ Kqube ដោយផ្ទាល់ថា “ចំណងស្នេហ៍ដូចប្តីប្រពន្ធរវាងរូបខ្ញុំជាមួយលោក ម៉ន គង់ ដំបូងឡើយគឺប្រាកដប្រជាណាស់ ព្រោះពូកយើងបានរៀបចំធ្វើពិធីភ្ជាប់ពាក្យធំដុំដូចពិធីមង្គលការអ៊ីចឹង ហើយក្រៅពីនេះយើងក៏បានដាក់ទុនរកស៊ីរួមគ្នាថែមទៀត “។ កញ្ញាបន្តថា “ពេលភ្ជាប់ពាក្យរួចពួកយើងក៏មានគម្រោងដឹកដៃគ្នាទៅចុះសំបុត្រ​អាពាហ៍ពិពាហ៍​ធ្វើជាប្តីប្រពន្ធស្របច្បាប់ផងដែរ ប៉ុន្តែពេលដែលខ្ញុំ​រំអុក​ឲ្យគូបណ្តឹងឲ្យទៅធ្វើលិខស្នាមជាច្រើនលើក គាត់ហាក់មានចេតនាធ្វើឲ្យអាក់ខាន ដោយមានហេតុផលថា ជ្រុះបាត់អត្តសញ្ញាណប័ណ្ណទៅវិញ”។

តារាស្រីវ័យជាង៣០ឆ្នាំរូបនេះបន្តថា “ក្រោយពីអាក់ខានធ្វើសំបុត្រអាពិពាហ៍ពិពាហ៍មក ទំនាក់ទំនងរស់នៅជាប្តីប្រពន្ធពួកយើងចាប់ផ្តើមកើតមានបញ្ហាជាបណ្តើរៗ គឺក្នុងន័យថា ខ្ញុំលែងសូវមិនទុកចិត្តគាត់ គាត់ក៏ចាប់ផ្តើមមានគំនិតខ្វែងពីខ្ញុំជាបណ្តើរៗ​រហូតដល់ថ្ងៃដែលពួកយើងសម្រេចចិត្តនិយាយគ្នា សុំកាត់ផ្តាច់ទំនាក់ជាប្តីប្រពន្ធ និងលែងរស់នៅផ្ទះជាមួយគ្នា ដែលមានរយៈពេលប្រមាណជិតបួនខែមកហើយ “។

កញ្ញាបន្តថា “មកដល់ពេលនេះចំណងស្នេហ៍ពួកយើងបានកាត់ផ្តាច់ទាំងស្រុងហើយ ហើយក៏មិនអាចវិលជួបគ្នាវិញដែរ ព្រោះយើងទាំងពីរនាក់អស់ចិត្តស្នេហ៍ពីគ្នាដល់ចំណុចសូន្យភាគរយតែម្តង គឺមានតែការរាប់អានគ្នាក្នុងនាមជាអ្នកស្គាល់គ្នា តែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor