Sponsor
រិទ្ធី

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ (នៅសហរដ្ឋអាមេរិច) សេតវិមាន (the White House) បានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភចំពោះរាជរដ្ឋាភិបាលកម្ពុជារំលាយគណបក្សប្រឆាំង។

សេចក្តីថ្លែងការណ៍បន្ទាន់ ប្រកាសថា សហរដ្ឋអាមេរិកបញ្ឈប់ជំនួយលើដំណើរការបោះឆ្នោតនៅកម្ពុជា។ សហរដ្ឋអាមេរិកក៍នឹងមិនទទួលស្គាល់ការបោះឆ្នោតនៅឆ្នាំ២០១៨ដែរ បើស្ថានការណ៍មិនផ្លាស់ប្តូរ។

រដ្ឋាភិបាលនៅមានពេលវេលាដើម្បីពិចារណាសកម្មភាពប្រឆាំងគណបក្សប្រឆាំង ហើយសហរដ្ឋអាមេរិក បន្តទាមទារឱ្យដោះលែងលោក កឹម សុខា។

រហូតមកដល់ពេលនេះមិនទាន់ឃើញការប្រតិកម្មពីមន្រ្តីរដ្ឋាភិបាល ឬអ្នកនាំពាក្យនៅឡើយទេ ទៅនឹងសេចក្តីថ្លែងការណ៍នេះ៕

សេចក្ដីថ្លែងការ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor