Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៦វិច្ឆិកា ឆ្នាំ២០១៧ បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ ពាក់ព័ន្ធការដើរបាចខិតប័ណ្ណញុះញង់ឲ្យប្រជាពលរដ្ឋ ក្រោកឡើងតស៊ូប្រឆាំង ។

ជនជាប់សង្ស័យមានឈ្មោះ តាន់ តុងហ៊ី ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ជាមនុស្សរស់នៅរកស៊ីចេញចូលប្រទេសថៃ ។

តាមមន្រ្តីសមត្តកិច្ចបានឲ្យដឹងថា តាមការស្រាវជ្រាវជំនាញរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យក៏បានសារភាពថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ កន្លងមក រូបគេធ្លាប់បានធ្វើសកម្មភាពនេះម្តងរួចមកហើយ ដែលកាលណោះ គឺមានផែនការយកឯកសារ ជាខិតប័ណ្ណទៅបាចចំនួន៥៨ គោលដៅ ។ ក៏ប៉ុន្តែនៅពេលបាចបានចំនួន៥០គោលដៅ ក៏ត្រូវសមត្ថកិច្ចតាមប្រម៉ាញ់ ពេលនោះរូបគេដឹងខ្លួន ក៏បានផ្អាកសកម្មភាពជាបន្ទាន់ និងបានគេចខ្លួនទៅប្រទេសថៃ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ។

ក្រោយពេលគេចខ្លួនបានមួយរយៈ ដល់ថ្ងៃទី៤ វិច្ឆិកា ២០១៧ រូបគេក៏ត្រឡប់មកប្រទេសខ្មែរវិញ ដើម្បីដើរចែកឯកសារព័ត៌មានញុះញង់បង្កឲ្យមានចលាចលក្នុងសង្គមនេះម្តងទៀត ។លើកនេះសំណាងមិនល្អ ត្រូវកម្លាំងសមត្តកិច្ចកងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី១៣ វិច្ឆិកា តែម្តងទៅ។ សមត្តកិច្ចបន្តថា គោលដៅចំនួន៥០ ដែលជនសង្ស័យបានយកខិត្តប័ណ្ណទៅបាច កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នោះរួមមាន ៖

១.នៅជិតស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ, ២.មុខព្រះវិហារយេស៊ូគ្រីស្ទ នៅចំហៀងស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ, ៣.នៅក្រោយស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ, ៤.មុខវត្តនន្ទមុនី, ៥.ក្រោមស្ពានអាកាសស្ទឹងមានជ័យ, ៦.ខាងលិចពេទ្យរ៉ុស្សី, ៧.មុខវត្តសន្សំកុសល, ៨.ទម្លាក់នៅទ្រូងផ្លូវ២៧១, ៩.បោះចូលអង្គការសីលការ, ១០.វិទ្យាស្ថានអន្តរជាតិអាមេរិកកាំង(ជាប់ផ្លូវដំបូកខ្ពស់), ១១.រង្វង់មូលលូទឹកស្អុយ, ១២.បោះចូលក្នុងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ, ១៣.ចែកព្រះសង្ឃជិះកង់បីមុខពេទ្យក្បាលថ្នល់, ១៤.បោះចូលមុខគណបក្សសង្គ្រោះជាតិ, ១៥.បោះមុខវិទ្យាស្ថានជិតគណបក្សសង្គ្រោះជាតិ, ១៦.បោះមុខវត្តចាក់អង្រែលើ, ១៧.បាចពីលើស្ពានអាកាសច្បារអំពៅ, ១៨.បាចមុខស្នាក់ការកាសែតរស្មីកម្ពុជា, ១៩.បាចមុខសាលាបឹងត្របែក, ២០.បាចមុខសាលាច្បាប់, ២១.បាចចូលអង្គការលីកាដូ, ២២.បាចចូលមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា, ២៣.ទម្លាក់មុខព្រឹទ្ធសភា, ២៤.ទម្លាក់មុខ VOD, ២៥.ទម្លាក់កែងសាលាជាស៊ីម, ២៦.ទម្លាក់មុខសាលាបញ្ញាសាស្ត្រអន្តរជាតិ ជិតផ្សារបឹងកេងកង, ២៧.បោះមុខអាគារអប់រំ ជិតផ្សារបឹងកេងកង, ២៨.បោះមុខ UNDP, ២៩.បោះមុខសកលវិទ្យាល័យបញ្ញាសាស្ត្រ,  ៣០.បោះមុខក្រុមហ៊ុនPlay ក្រោយវត្តស្វាយពពែ, ៣១.បោះមុខផ្សារ AEON, ៣២.បោះមុខស្ថានទូតរុស្ស៊ី, ៣៣. បោះផ្លូវកែងវត្តស្វាយពពែ, ៣៤.បោះមុខការដ្ឋាន ចិនជិតស្ថានទូតរុស្ស៊ី, ៣៥.បោះខាងត្បូងរដ្ឋសភា, ៣៦.បោះខាងជើងស្ថានទូតអូស្ត្រាលី, ៣៧.ទម្លាក់មុខកាស៊ីណូណាហ្កាជិតស្ពានកោះពេជ្រ, ៣៨.បោះនៅរង្វង់មូលសម្តេចព្រះសង្ឃរាជជួនណាត, ៣៩.បោះមុខសណ្ឋាគារ កាំបូឌីយ៉ាណា, ៤០.បោះជាប់ក្រសួងធម្មការ (គណកម្មាធិការរៀបចំបុណ្យជាតិ), ៤១.បោះជ្រុងវាំងមុខក្រសួងយុត្តិធម៌, ៤២.បោះខាងត្បូងវាំងជាប់មន្ទីរពេទ្យគន្ធបុប្ឆា, ៤៣.បោះកណ្តាលថ្នល់ផ្លូវបែកជាបួន ជិតផ្ទះសម្តេច ស ខេង ឬស្ថានទូតសាំងហ្កាពួរ, ៤៤.បោះមុខសាលាចតុមុខ, ៤៥.បោះមុខធនាគារជាតិ, ៤៦.បោះមុខស្ថានទូតអាមេរិក, ៤៧.បោះមុខសាលា ក្រុងភ្នំពេញ, ៤៨.បោះមុខក្រសួងប្រៃសណីយ៍, ៤៩.បោះមុខសកលវិទ្យា ល័យជាតិគ្រប់គ្រង, និង៥០.បោះមុខរ៉ារទេះភ្លើងក្នុងរាជធានីភ្នំពេញ ហើយរហូតដល់ថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០១៧ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor