
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រាជបណ្ឌិត្យសភាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ”ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ ” ដែលមានការចូលរួមពីតំណាង ក្រសួងយុត្តិធម៌ អ្នកស្រាវជ្រាវ គណបក្សនយោបាយ ក្នុងនោះក៏មានគណបក្ស LDP ផងដែរ។ តំណាងគណបក្ស LDP បានលើកយកយន្តការ៨ចំណុចមកស្រាយ បន្ទាប់ពីបកស្រាយចប់ លោក សុខ ទូច ថា៖ ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅកម្ពុជាប្រៀបដូចសត្វចម្លែកក្នុងពិភពលោក។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សុខ ទូច លោក ខឹម វាសនា ប្រមុខដឹកនាំបក្ស LDP បានសួរទៅថា៖ សុខទូចគាត់បាននិយាយថា៖ ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីមិនអាចធ្វើបានទេព្រោះ៖
- ទីមួយៈ ខុសនឹងច្បាប់ប្រទេសយើង។ ចុះយើងមានធ្វើឥឡូវឯណា គឺធ្វើនៅពេលយើងឈ្នះឆ្នោតតើ ពេលយើងឈ្នះឆ្នោតយើងមានចំនួនសមាជិកសភាគ្រប់ចំនួនតាមលក្ខណ្ឌដែលច្បាប់ឬរដ្ឋធម្មនុញ្ញ កំណត់ យើងកែច្បាប់ហ្នុងទៅ ហេតុអីបានថាយើងធ្វើខុសច្បាប់ទៅកើត?
- ទីពីរ៖ គាត់ថាគ្មានប្រទេសណាដែលគេកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ។ ចុះបើគ្រាន់តែគ្មានប្រទេសណាមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ហេតុអីបានប្រទេសយើងធ្វើច្បាប់នេះមិនកើត?
វាសំខាន់ថាតើយើងធ្វើហើយ វាសមស្របប្រើបានជាប្រយោជន៍ក្នុងប្រទេសនេះឬអត់ទេតើ មិនចាំបាច់តែប្រទេសគេមានច្បាប់ហ្នឹងទើបប្រទេសយើងធ្វើបានឯណា? ដូចជាប្រទេសកូរ៉េខាងត្បូង មានក្រសួងមួយឈ្មោះក្រសួងទទួលបន្ទុកដោះស្រាយទំនាស់រវាងកូរ៉ខាងជើងនិងកូរ៉េខាងត្បូង។
សួរថាតើមានប្រទេសណាមានក្រសួងបែបនេះដូចកូរ៉ខាងត្បូងឬទេ? ម្យ៉ាងទៀត លោកសុខ ទូច ក៏ធ្លាប់ធ្វើសិក្ខាសាលាស្តីពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីដែរ តើគាត់ភ្លេចហើយឬ?
