ថ្ងៃនេះ លោក William Heidt បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យាសំឡេងអាមេរិក លោក William Heidt បានធ្វើការងារនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាអស់រយៈពេល២ឆ្នាំហើយ។
សម្រាប់ខ្លួនគាត់ផ្ទាល់ គាត់សង្កេតឃើញមានការផ្លាស់ប្តូរច្រើន កាលពីគាត់ធ្លាប់មកកម្ពុជាលើកទី១ ក្នុងឆ្នាំ១៩៩០។ បើសិនយើងសង្កេតមើល២៥ឆ្នាំមុន ដែលសហរ បានបើកស្ថានទូតសារថ្មី យើងបានជួយកសាងប្រជាធិបតេយ្យ សេដ្ឋកិច្ច សង្គម។
ទាក់ទងនឹងការរំលាយបក្សប្រឆាំង លោកថា៖ នៅពេលដែលរំលាយគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិក មានការព្រួយបារម្ភដ៏ជ្រាលជ្រៅមែនទែន មិនមែនមានតែស្ថានទូត មានសេតវិមាន សភា congress សង្គមស៊ីវិល សហគមខ្មែរ ។
យើងក្រឡេកមើលពិភពលោក សហរដ្ឋអាមេរិ យើងមានមោទនភាព ក្នុងការលើស្ទួយប្រជាធិតេយ្យ យើងមិនព្យាយាមគេចវេសទេឬក៏ធ្វើដោយលាក់បាំង យើងជួយលើកស្ទួយប ដោយឱ្យប្រជាជនជាអ្នកសម្រេចយករដ្ឋាភិបាលខ្លួនឯងតាមឆន្ទៈពិតប្រាកដ។
ពាក្យថាប្រជាធិបតេយ្យ មកពីពាក្យក្រិច ប្រែថាប្រជាជន ហើយប្រជាជនត្រូវការសមត្ថភាពពិតប្រាកដមួយ ជ្រើសរើសរដ្ឋាភិបាលតាមឆន្ទៈពិតប្រាកដ គណបក្ស២បានអាសនៈក្នុងរដ្ឋសភា ហើយបើគណបក្សមួយត្រូវបានរំលាយហើយនោះ តើប្រជាពលរដ្ឋជ្រើសរើសរដ្ឋាភិបាលតាមឆន្ទៈពិតប្រាកដរបៀបមិច?
ការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅការបោះឆ្នោតល្អ តែក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ យើងមានអារម្មណ៍ថាការបោះឆ្នោតបន្ទាប់លែងមានភាពត្រឹមត្រូវ សេរី យុត្តិធម៌ពិតប្រាកដហើយ យើងមានការសោកស្តាយចំពោះព្រឹត្តិការណ៍នេះ យើងមិនចង់គាំទ្រការបោះឆ្នោតដែលមិនត្រឹមត្រូវ សេរី យុត្តិធម៌នោះទេ។ សម្រាប់ជំហានបន្ទាន់ នៅកំពុងពិភាក្សានៅសេតវិមាននៅឡើយ យើងកំពុងតែពិនិត្យមើលយ៉ាងយកចិត្តទុកដាក់បំផុតចំពោះចំណងការទូតជាមួយកម្ពុជា។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រូប បានច្រានចោលនូវការចោទប្រកាន់ថាសហរដ្ឋអាមេរិកនៅពីក្រោយគណបក្សប្រឆាំងដើម្បីផ្តួលរលំរដ្ឋាភិបាលក្រុងភ្នំពេញ។
