header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តួឯកស្រី ណាតាហ្សា ដែលបានបំបែកការគាំទ្រយ៉ាងច្រើនធ្វើឲ្យ​ឡើងកូដ ក្រោយសម្តែងរឿង "កំណត់ហេតុនាងនាថ" កំពុងតែមានការពេញនិយមរហូតទីផ្សារសិល្បៈរបស់នាងមានសន្ទុះ​ខ្លាំងខុសពីមុនទៀតផង។

មុន​មកទល់ពេលនេះ ក្រោយបានបង្ហាញសមត្ថភាពនៅក្នុងខ្សែភាពយន្តតួអង្គខ្មោចលងរន្ធ​ត់ជាលើកទី១មក ស្រីស្អាត ណាតាហ្សា មើលទៅទាំងអាជីពសម្តែង និងការងារខាងក្រៅជាអ្នកចាត់ចែងក្រុមដើរបង្ហាញម៉ូដនៅតាមក្រុមហ៊ុននានា ក៏មានភាពរីកលូតលាស់ទៅមុខ។ បើនិយាយពីភាពយន្តវិញ ណាតាហ្សា បានទទួលរឿងពីរបីជាបន្តទៀត បន្ទាប់ពីបញ្ចប់ការសម្តែងក្នុងផលិតកម្មឥន្ទ្រានិម្មិត។

ណាតាហ្សា បានបញ្ជាក់ខ្លះៗជុំវិញរបររាល់ថ្ងៃនេះថា ក្រោយពីបញ្ចប់រឿង "កំណត់ហេតុនាងនាថ" មក មានផលិតកម្មមហាហង្សបានហៅនាងទៅ​ថតជាតួឯកពីររឿងជាប់គ្នា ដែលជារឿងដុំបញ្ចាំងតាមរោងកុនខាងមុខ។ ដោយសារតែទឹកចិត្តស្រឡាញ់ការងារសម្តែងនាងបានព្យាយាមពង្រឹងសមត្ថភាពខ្លួនឯង ក្នុងន័យឈោងចាប់ឲ្យ​បានជាតារាលេចធ្លោក្នុងដួងចិត្តមហាជន។ អ៊ីចឹងហើយបានជានាងសម្រេចចិត្តថា រាល់ផលិតកម្មនានា ដែលមានបំណងទំនាក់ទំនងហៅនាងចេញសម្តែងសុំប្រកាសពីតម្លៃខ្លួនសម្តែងត្រង់តែម្តង គឺ២៥០០ដុល្លារ។

តារាដែលហ៊ានកំណត់តម្លៃខ្លួន​រូបនេះ បានអះអាងថា នាងមិនដឹងថា ផលិតករមួយចំនួនមានការអាក់អន់ចិត្តបែបណានោះទេ ហើយរំពឹងថា ពិតជាយល់ដល់នាងវិញ ប្រសិនបើតួលេខកំណត់ឆៅៗ ពេលចង់បាននាងទៅសម្តែងបែបនេះ។ យ៉ាងណាក៏អាចពិចារណាផងដែរប្រសិនបើមានការនិយាយគ្នាមុនពេលដំណើរការចាប់ផ្តើម។

ណាតាហ្សា ក៏ជាប្រធានគ្រប់គ្រងមួយរូបសម្រាប់ចាត់ចែងក្រុមតារាៗដែលខាងបណ្តាក្រុមហ៊ុននានាត្រូវការតួថ្មីៗបង្ហាញម៉ូដសម្តែងផ្សេងៗមានគ្រប់ជំនាញផ្តល់ជូនពីក្រុមរបស់នាង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post