
កាលពីម្សិលមិញ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានវាសនាដូចអតីតប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េ លោក Robert Mugabe ដែលត្រូវបានទម្លាក់ពីតំណែង កាលពីពេលថ្មីៗនេះ។
លោក សម រង្ស៊ី បានផ្តល់បទសម្ភាសជាមួយសារព័ត៌មាន Reuters បានលើកឡើង ថាប្រទេសកម្ពុជាឈានដល់របត់នៃការផ្លាស់ប្ដូរធំមួយហើយ ដោយសារប្រជាពលរដ្ឋបានធុញទ្រាន់ និងឆ្អែតឆ្អន់ទៅនឹងលោក ហ៊ុន សែន អ្វីដែលបានកើតហ្ស៊ីមបាវ៉េបំផុសគំនិត។

លោក សម រង្ស៊ី ថា៖ បណ្តាប្រទេសលោកខាងលិចបានថ្កោលទោសចំពោះការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើក្រុមប្រឆាំង ក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហើយបានអំពាវនាវឱ្យមានការដោះលែងលោកកឹម សុខា ដើម្បីឱ្យមានការបោះឆ្នោតគួរឱ្យទុកចិត្ត។

ក្រុងវ៉ាស៊ីនតោនបាននិយាយថាខ្លួនកំពុងកាត់ជំនួយដើម្បីរៀបចំការបោះឆ្នោតហើយនឹងចាត់វិធានការបន្ថែមទៀត។
លោកសម រង្ស៊ី បានបញ្ជាក់ទៀតថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគួរតែលុបចោលរាល់ជំនួយសម្រាប់ការបោះឆ្នោត ហើយដាក់ទណ្ឌកម្មដែលកំណត់ពីការហាមឃាត់ទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិ។
