Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យករណីដែលប្រជាពលរដ្ឋ បានសម្តែងការព្រួយបារម្ភជុំវិញទង្វើរបស់ក្រុមហ៊ុនសន្តិសុខឯកជន នៅក្រុមហ៊ុនបុរីពិភពថ្មី ត្រពាំងថ្លឹង៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យជាបន្ទាន់។

ការបញ្ជានេះបានធ្វើឡើង បន្ទាប់ពីតំណាងប្រជាពលរដ្ឋ លើកឡើងពីកង្វល់ ក្នុងវេទិការសាធារណៈ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងវត្តរុណវតី ក្រោមវត្តមានលោក ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានភ្នំពេញ និងប្រជាពលរដ្ឋ ចូលរួមប្រមាណជាង៦០០នាក់ ។

តំណាងប្រជាពលរដ្ឋរស់នៅក្នុងបុរីភិពថ្មី ត្រពាំងថ្លឹង៤ បានសុំណូមពរដល់ លោកអភិបាល អភិបាលរង រាជធានីភ្នំពេញ និងលោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មេត្តាជួយពិនិត្យមើលសកម្មភាពរបស់ក្រុមហ៊ុនសន្តិសុខឯកជន ដែលទទួលបានសិទ្ធិយាមការពារបុរីពិភពថ្មី ដែលគេស្គាល់យ៉ាងច្បាស់ថា ជារបស់លោកឧកញ៉ា ហុង ពីវ តែងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋ រស់នៅទីនោះដូចជា៖ ការប្រើប្រាស់ឯកសណ្ឋានយោធា និងរថយន្តយោធា ចំពោះកាយាមល្បាត ពួកគេសុទ្ធតែបំពាក់អាវុធនូវជាប់និងខ្លួន ខុសពីសន្តិសុចឯកជនក្រុមហ៊ុនផ្សេង តែងតែធ្វើឲ្យប្រជាពលរដ្ឋភិតភ័យ ។

តំណាងប្រជាពលរដ្ឋរូប បានសុំណូមពរដល់ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ មេត្តាជួយទប់ស្កាត់សកម្មភាពសន្តិសុខឯកជនខាងលើនេះដូចជា ទី១-ជួយសម្រួលដល់ប្រជាពលរដ្ឋដែលចូលលក់ នំចំណីបន្តិចបន្តួច ក្នុងបុរីសូមកុំយកលុយពីពួកគាត់ ទី២-រាល់រថយន្តរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរីដឹកជញ្ជូន អីវ៉ាន់ លក់ដូរ សូមកំឲ្យសន្តិសុខយកលុយពីពួកគាត់ ទី៣-រាល់ពិធីបុណ្យធំតូច សូមឲ្យសន្តិសុខអនុញ្ញាតឲ្យ ក្រុមប្រជាការពារភូមិ ចូលក្នុងបុរី ដើម្បីជួយ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនពលរដ្ឋ ទី៤-ស្នើសុំកុំឲ្យក្រុមហ៊ុន សន្តិសុខយកសេវាបន្ថែមលើសេវា តបណ្តាញប្រព័ន្ធអ៊ិនធើណេត និងខ្សែកាបន៍ ដែលពលរដ្ឋហៅក្រុមហ៊ុនមកតំឡើងជូនផ្ទះក្នុងបុរីពិភពថ្មី ទី៥-បច្ចុប្បន្នក្រុមហ៊ុនសន្តិសុខឯកជននោះ បានយកថ្លៃការពារផ្សេងៗ ក្នុងតម្លៃខ្ពស់ចន្លោះពី១០០-៥០០ដុល្លារ ទី៦-ការយកលុយលើសេវាពន្ធម៉ូតូ និងរថយន្តដោយមានបិទស្ទីកគើ (ដូចស្ទីកគើរបស់ពន្ធដាតាមខេត្ត) ។

បញ្ហាបង់ពន្ធលើទោចក្រយានយន្តនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលលុបចោល អស់ហើយដើម្បីសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ ។ ដោយឡែកម៉ូតូ និងរថយន្ត របស់ប្រជាពលរដ្ឋរស់នៅក្នុង បុរីពិភពថ្មី ត្រពាំងថ្លឹង៤ ត្រូវបានក្រុមហ៊ុនសន្តិសុខឯកជន ក្នុងបុរីពិភពថ្មី បង្កើតស្ទីកគ័រផ្ទាល់ខ្លួនបិទទៅ លើម៉ូតូ និងរថយន្ត ដើម្បីទាថ្លៃពន្ធប្រចាំខែ-ឆ្នាំ ពីប្រជាពលរដ្ឋរស់នៅក្នុងបុរី ក្នុងតម្លៃ ម៉ូតូ១ គ្រឿងចាប់ ៣ដុល្លារ និងរថយន្ត៥ដុល្លារឡើង ។ ទី៧-រាល់ពេលបុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជននោះ ទៅយកថ្លៃសេ វាការពារផ្សេងៗតែងតែបំពាក់អាវុធជាប់បង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។

លោក មាន ចាន់យ៉ាដា អភិរងរាជធានីភ្នំពេញ បានចាត់ទុកទង្វើរ របស់ក្រុមហ៊ុនសន្តិសុខឯកជន យាមការពារសន្តិសុខ នៅបុរីពិភពថ្មី ត្រពាំងថ្លឹង៤ របស់លោកឧកញ៉ា ហុង ពីវ នោះថា ជាទង្វើរចង់បង្កើតតំបន់អបគមន៍ ដូច្នេះគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ត្រូវតែចុះទៅពិនិត្យករណីនេះភ្លាម មិនអាចបណ្តែតបណ្តោយឲ្យក្រុមហ៊ុនសន្តិសុខឯកជនមួយនេះ ធ្វើអ្វីតាមចិត្តបានឡើយ ។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានទទួកស្គាល់ថា នៅបុរីពិភពថ្មីក្នុងភូមិត្រពាំអថ្លឹង៤ របស់លោកឧកញ៉ា ហុង ពីវ ពិតជាមានលេចឮពាក្យថា សន្តិសុខក្រុមហ៊ុនឯកជន នៅទីនោះបានប្រព្រឹតដូចអ្វីដែល តំណាងប្រជាពលរដ្ឋបានលើកឡើងពិតប្រាកដមែន ។

លោក អភិបាលបាន ថ្លែងទទួលស្គាល់ បែបនេះ ដោយសាររូបលោកបានដឹងតាមរយៈតុការហ្វេជជែកគ្នាមួយកន្លែង នៅម្តុំនោះ ។ លោកបានគូសបញ្ជាក់ថា សន្តិសុខ នៅបុរីពិភពថ្មី ត្រពាំងថ្លឹង៤ សូម្បីតែប្រជាពលរដ្ឋ ដើរលក់ដូ នំចំណីបន្តិចបន្តួច តាមកង់ ម៉ូតូ ក្នុងនោះ លោកក៏បានជួប ម៉ូតូដែលមានបិទស្ទិកគើរ មានលក្ខណៈ ដូចស្ទិកគើរពន្ធដាតាមបណ្តាខេត្តដែរ។ ហើយមានកំណតតម្លៃចន្លោះពី២-៣ដុលា្លរ សម្រាប់ម៉ូតូ១គ្រឿង និងរថយន្តតម្លៃចាប់ពី៥-១០ដុល្លារ ប៉ុន្តែលោកថា លោកមិនច្បាស់ទេបញ្ហានេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor