Sponsor
រិទ្ធី

បន្ទាប់ពី គ.ជ.ប បានផ្ញើលិខិតប្រកាសឱ្យគណបក្សនយោបាយចំនួន៦ ដែលនឹងត្រូវទទួលយកអាសនៈ ក្នុងរដ្ឋសភា និងអសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ ធ្វើបច្ចុប្បន្នភាពបេក្ខជន ដើម្បីទទួលយកអសនៈទាំងនោះ ដែលនៅទំនេរ ក្រោយតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថានឹងទទួលយក អាសនៈឃុំ/សង្កាត់នៅទំនេរ ដែលបែងចែកដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ។

លោក ពេជ្រ ស្រស់ ដើមបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីទទួលលិខិតជូនដំណឹងរបស់គជប អំពីការបែងចែកអាសន្នៈ ឃុំ-សង្កាត់ យើងក្រុមការងារ នៃគណបក្សយុវជនកម្ពុជាបានសម្រេចលើសំឡេងភាគច្រើន ដោយនឹងទទួលយកអាសន្នៈ ឃុំ-សង្កាត់ ដែលច្បាប់ចែកឲ្យស្របតាមបច្ចេកទេស នៃច្បាប់ជាធរមាន»។

ប្រធានបក្សយុវជនកម្ពុជា​ លោក ពេជ្រ ស្រស់

ចំណែកឯគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានផ្ញើលិខិតទៅលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បដិសេធមិនទទួលយកអាសនៈឃុំ/សង្កាត់របស់CNRP។

លោក ចេង វីរៈ ប្រធានបក្សប្រជាធិបតេយ្យមូលដ្ឋាន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor