បន្ទាប់ពីតុលាការកំពូលរបស់កម្ពុជា បានចេញសាលដីកាកាត់ទោសឱ្យរំលាយគណបក្សសង្រ្គោះជាតិ និងផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដល់ថ្នាក់ដឹកនាំកំពូលៗ និងសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ចំនួន១១៨ កាលពីថ្ងៃទី១៦ វិច្ឆិការួចមក ធ្វើឲ្យអតីតក្រុមប្រឹក្សាស្រុក មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ ជាច្រើនបានដើរចេញពីអតីតបក្សសង្គ្រោះជាតិ មកសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ។
ដោយឡែកសមាជិកក្រុមប្រឹក្សា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប លោក សុខ ណាន (ជនពិការ) សុខចិត្តបង្កើតមុខរបរចញ្ចឹមជីវិតថ្មីមួយ គឺលក់ការ៉េមតាមភូមិ ដោយលោកប្ដេជ្ញាមិនចុះចូលជាមួយគណបក្សកាន់អំណាចទេ គឺលោកនូវតែរក្សាគោលជំហរ និងសន្លឹកឆ្នោតរបស់ពលរដ្ឋលោកដដែរ។

ក្រោយពីផេគរបស់ លោក សមរង្សី បានផ្សាយនូវព័ត៌មាននេះ រួចមកធ្វើឲ្យ អ្នកលេងហ្វេសប៊ុកជាច្រើនមានការកោតសរសើរ ព្រមទាំងទទួលបានជំនួយពីសប្បុរសជនផងដែរ សម្រាប់ផ្គត់ផ្គង់ជីវភាព៕




