Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ បុរសជាប្តី បានប្រើហិង្សាទៅលើប្រពន្ធខ្លួន រួចចងកធ្វើអត្តឃាតខ្លួនឯង នៅវេលាម៉ោង១៖៤០នាទី ថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិស្រឡៅស្រោង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយឈ្មោះ សៅ ឆុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ(ត្រូវជាប្តី) បានយកកាំបិតទៅកាប់ជនរងគ្រោះ(ត្រូវជាប្រពន្ធ)១កាំបិតចំស្មាខាងស្តាំ បណ្ដាលឲ្យរបួសធ្ងន់។ ជនរងមានគ្រោះមានឈ្មោះ ធួក ធឿង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បច្ចុប្បន្នជនរងគ្រោះដេកសម្រាកព្យាបាលនៅនឹងផ្ទះ ។ ចំណែកឯជនបង្កបានចងក សម្លាប់ខ្លួនឯងនៅនឹងផ្ទះ ។

បើតាមការពិនិត្យកុសលវិច្ច័យរបស់សមត្ថកិច្ចឃើញថា បុរសជាប្តី ពិតជាចងក សម្លាប់ខ្លួនឯង ប្រាកដមែន។ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច ក៏បានប្រគល់សាកសពឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯប្រពន្ធកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យទំរីងស្រុកសណ្តាន់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor