
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ វេលាម៉ោង៩:០០ព្រឹក រាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំដោយលោកបណ្ឌិតសភាចារ្យ សុខ ទូច រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ»។

កិច្ចពិភាក្សាតុមូលនេះ ត្រូវបានរងការរិះគន់ពី លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថា៖ មើលមួយភ្លេតស្មានតែរៀបចំឡើងដោយក្រុមអ្នកនយោបាយណាមួយ តាមពិតរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជាសោះ សូមអស់លោកពិនិត្យមើលតួនាទីរបស់ស្ថាប័នជាតិមួយនេះផង ពីព្រោះវាមិនមែនស្ថាប័នខ្វីករេអាក់ស្យុង (Quick reaction ប្រតិកម្មរហ័ស)នយោបាយនោះទេ ចូរដាក់បាយបាត ឱ្យឆ្ងាយពីបាយបិណ្ឌផងទាន។

គួររំលឹកថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។