Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ស្ត្រីវ័យក្មេងម្នាក់ បាន​សម្រេចចិត្តចង.កសម្លាប់ខ្លួន ក្រោយពីសរសេរបណ្ដាំ រួចផ្ញើសារទៅឲ្យបងស្រី។

ហេតុការណ៍នេះ បង្កការងឿងឆ្ងល់ និងភ្ញាក់ផ្អើលដល់ប្តី និងក្រុមគ្រួសារ កាលពីថ្ងៃទី១៩ វិច្ឆិកា ២០១៧ នៅបូរីប៉េង ហ៊ួត បឹងស្នោរ រាជធានីភ្នំពេញ។

សពមានឈ្មោះ ប៉ុល សុតវីវ៉ា ភេទស្រី ឣាយុ២២ឆ្នាំ មានទីលំនៅបូរីប៉េង ហ៊ួត បឹងស្នោរ រាជធានីភ្នំពេញ។

តាមសម្ដីបងស្រីបង្កើតសព បានឲ្យដឹងថា កាលពីថ្ងៃទី១៩ វិច្ឆិកា ២០១៧ វេលាម៉ោងប្រហែល១១ព្រឹក គាត់​បានទទួលសារតាមទូរស័ព្ទផ្ទាល់ខ្លួនពីប្អូនស្រី (សព) ដោយបានសរសេរផ្តាំផ្ញើគាត់​ និងប៉ាជុំវិញការសម្រេចចិត្តធ្វើអត្តឃាតខ្លួន ក្រោយពិនិត្យសារក្នុងទូរស័ព្ទនោះហើយ គាត់ (បងស្រីសព) ក៏ទូរសព្ទ័ទៅប្តី (សព) ភ្លាមនោះប្តី(សព) បានធ្វើ​ដំណើរទៅផ្ទះ ស្រាប់តែឃលញប្រពន្ធចង.កនិងបង្អួចស្លាប់បាត់ទៅហើយ។

ក្រោយពីដឹកប្រពន្ធស្លាប់ ប្ដី និងក្រុមគ្រួសារបានដឹក​សពយកមកតម្កល់ទុកក្នុងផ្ទះឪពុកបង្កើតឈ្មោះ ប៉ុល ម៉ុក នៅភូមិហនុមាន ឃុំកណ្តឹងស្រុកបាទី ខេត្តតកែវ។

លុះនៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឣាជ្ញាធរមូលដ្ឋាន និង​គ្រូពេទ្យជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព បានបញ្ជាក់ថា ឈ្មោះ ប៉ុលសុត  វីវ៉ា ពិតជាបានចងកធ្វើឣត្តឃាតពិតបា្រកដមែន ដោយសារវិបត្តិផ្លូវចិត្ត។ ក្រោយពិនិត្យរួច សពត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

សូមមើល​បណ្ដាំរបស់សាកសពសរសេរមុនធ្វើអត្តឃាតខាងក្រោមន៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor