
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ កញ្ញា ធី សុវណ្ណថា បានសរសេរលើគេហទំព័រហ្វេសប៊ុកថា៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ធី សុវណ្ណថា ហៅកញ្ញាជួបប្តឹង ថានឹងសម្រេចរៀបពាក្យប្តឹង អតីតមន្រ្តីឃុំ CNRP ទាំងអស់ដែលមិនព្រមចូល CPP ដើម្បីបម្រើប្រជាជន ពីបទ ”ក្បត់ជាតិ” ដោយយោងតាម “ភស្តុតាងវីដេអូ” ដែលពួកគេបញ្ជាក់ជំហរនៅតែបន្តចូលរួមជាមួយ CNRP ដែលជា“បក្សក្បត់ជាតិ” តាមច្បាប់៖ ពួកគេអាចនឹងជាប់គុក ពី៥ឆ្នាំ ដល់១៥ឆ្នាំ... 💪
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ធី សុវណ្ណថា បាននិយាយថានឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង ៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក... ។



