header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសខ្មែរឥស្លាមម្នាក់ ដោយសារចំណង់ផ្លូវភេទឡើងកម្ដៅ​ ទប់អារម្មណ៍មិនបាន ល្បួង​ក្មេងស្រីអាយុ១២ឆ្នាំ រំលោភបានសម្រេចដង រយៈពេល២ថ្ងៃ ហើយបែកការដល់​ឪពុកម្ដាយក្មេងស្រីរងគ្រោះ ប្ដឹងឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ឃាត់ខ្លួន កាលពីម៉ោង១១ នឹង៣០នាទីយប់ថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងក្រុម១ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នាយនគរបាលស្ដីទីប៉ុស្ដិ៍ច្រាំងចំរេះទី២ លោក ហាក់ ប៊ុនថន បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យល្មោភកាម ខាងលើនេះ បន្ទាប់ពីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ឪពុកម្ដាយ និងសមត្ថកិច្ចថា កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងកំពុងរត់លេងនៅខាងក្រោមផ្ទះ ស្រាប់តែជនសង្ស័យបានមកបបួលឲ្យទ្បើងលើផ្ទះ ហើយធ្វើសកម្មភាពបង្ខំចាប់រំលោភបានសម្រេចម្ដង​ ដោយឲ្យលុយ២០០០រៀល ដើម្បីលួងចិត្តកុំឲ្យស្រែកយំ និងប្រាប់ឪពុកម្ដាយ។

ក្មេងស្រីអនិតិជនរងគ្រោះ បានរៀបរាប់ប្រាប់ឪពុកម្ដាយ និងសមត្ថកិច្ចទៀតថា លុះមករសៀលថ្ងៃទី២០ វិច្ឆិកា ២០១៧ ពោលគឺរំលង១ថ្ងៃ ដោយសារញាមរំលោភបានសម្រេចជាលើកទី១ ធ្វើឲ្យជនសង្ស័យជាខ្មែរឥស្លាមមកកន្លែងកើតហេតុម្តងទៀត ព្រមទាំងបានបបួលនាង ដោយឲ្យលុយចំនួន២០០០រៀលទៀត តែនាង (ជនរងគ្រោះ) មិនព្រមយកឡើយ ទើបបណ្ដាលជនសង្ស័យចាប់បង្ខំទាញដៃអូសចូលទៅខាងក្រោមផ្ទះ រួចយកស្កុតមកបិទមាត់កុំឲ្យស្រែក ដើម្បីធ្វើសកម្មភាពចាប់រំលោភ បានសម្រេចម្ដងទៀត ហើយក៏រត់គេចខ្លួនបាត់ បានត្រឹមតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ តាមស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពី​ទទួលពាក្យបណ្ដឹងពីឪពុកម្ដាយក្មេងស្រីរងគ្រោះ។

ក្មេងស្រីរងគ្រោះ ឈ្មោះ ម ញ អាយុ១២ឆ្នាំ ជនជាតិវៀតណាម រស់នៅខណ្ឌឫស្សីកែវ។ ជនសង្ស័យឈ្មោះ ឯល កាសី អាយុ២៦ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ក្នុងភូមិ-សង្កាត់កើតហេតុ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បញ្ជូនទៅអធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post