Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយសារតែការចេញព័ត៌មាននៅលើវេបសាយមួយ ដែលគេស្គាល់ថា ជារបស់ ចន ច័ន្ទ និងលោក ហេង ឡុង ស្តីពីប្រធានបទអ្នកនាង ម៉េង កែវពេជ្ជតា រឿងប្រាក់រៀល បានក្លាយជារឿងផ្ទុះពាក្យសំដីចំពោះ ម៉េង កែវពេជ្ជតា ហើយអ្នកនាងបានប្រតិកម្មបកវិញយ៉ាងចាស់ដៃ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង ដែលកំពូលតារាចម្រៀងដែលអ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរថា៖

«សូមអធ្យាស្រ័យជួយអានឲ្យ​ចប់​ ទើបដឹងសាច់រឿងចុងក្រោយ​ មុនឲ្យ​មហាជនរិះគន់ពិភពសិល្បៈថា រញ៉េរញ៉ៃម្តេចបាន​ បើសូម្បីតែប្រធានសមាគមសិល្បៈ ក៏តាមបំផ្លាញ​អ្នក​សិល្បៈគ្នាឯងដែរ​ (​sic) ដើរឈ្លោះស្ទើរមួយប្រទេស​។ មានតែអញ​។ លូកដៃតាំងពីរឿងកំប៉ិចកំប៉ុក​រហូតដល់រឿង​នយោបាយ​ខុសជំនាញ។ ផ្អែមក្រៅដំបៅក្នុង​ ជំនាញចាក់រុក​បង្កើតបក្ខពួកនិយម​ គ្មានគំនិត​បង្រួបបង្រួមក្នុងនាមខ្លួនជាប្រធាន​សោះ យកចរិតនៅផ្ទះមកដឹកនាំ​ មិនដែលថា ខ្លួនឯងខុសម្តង​ គ្មានទំនួលខុសត្រូវ​ ខឹងគេនិយាយចំចំណុ​ចមិនតបនឹងមុខទេ​ រត់ទៅកៀងគរបក្ខពួកឲ្យ​ជួយជេរពីចម្ងាយ​ និងខំកាយយករឿងផ្សេងទាំងមិនពិតមក​បញ្ឈឺ​។​ អសីលធម៌ជេរបញ្ចោរ​យកតែឈ្នះ​ ហើយថ្មីៗនេះ ទើបតែជេរប៉ះដល់សិទ្ធិបុគ្គលប្តីប្រពន្ធអ្នក​មានឋានៈកំពូល​ វិះតែនឹងបានជាប់ខ្នោះជាប់គុកច្រវ៉ាក់ទៅហើយ បើកុំតែរត់ទៅលុត​ជង្គង់ទាំងភ្នែកនៅកញ្ចឹងករ​ ក្រាបសំពះសូមទោស​គេទាន់​។

ខ្លឹមសារដដែល បានបន្តថា សរុបទៅអ្វីដែលគាត់ធ្វើសុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម​ និងសិល្បៈសោះ​ ផ្ទុយទៅវិញបានត្រឹមតែធ្វើឲ្យ​ពិភពសិល្បៈជួប​តែភាពថោកទាបឆ្អាបស្អុយ​ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ​ និងរលត់​រលាយកេរ្តិ៍ឈ្មោះសមាគម​សិល្បៈនៅអនាគត​ ដ៏ខ្លីខាងមុខ​ប៉ុណ្ណោះ។ តើចរិតអ្នកដឹកនាំ​សិល្បៈ​គេធ្វើដូចឬ?​ ឥឡូវគាត់ងាក​មក​បំផ្លាញខ្ញុំទៀតហើយ។ ជួយគិត​មើល​បងប្អូន​ ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតាអត់ប៉ះពាល់ដល់នរណាសោះ​ ស្រាប់តែគាត់មកលាបពណ៌ឲ្យ​ខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ​។

ខ្លឹមសារ បន្តលើកឡើងទៀតថា សាហាវ ! ម៉េច​ ឃើញខ្ញុំនៅតែឯង​ គិតថាខ្ញុំនេះងាយយក​មក​លេងសើចឬយ៉ាងម៉េច​? ចង់មានរឿងខ្លាំងណាស់មែនទេ​? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត​ ជាតិណាទើបឈប់​? ឬទាល់តែមនុស្សទាំងលោកនេះគេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខ​ទើបអ្នក​ស្វាង​? ខ្ញុំនិយាយពីស្អី​ អ្នកដឹង​ខ្លួនហើយ​ ហើយកុំគិតថា នៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿងដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេឲ្យ​សោះ​ កុំអី​ សូមអង្វរ​ ខ្ញុំគ្មានខ្នងដូច​អ្នកទេ​ ខ្ញុំខ្លាច. តែសូម​អ្នកប្រើខួរក្បាលល្អពិចារណាពីស្នាដៃខ្លួនអោយច្បាស់​ ថាតើការនិយាយមួល​បង្កាច់ខ្ញុំអញ្ចឹង ភស្តុតាងប៉ុណ្ណឹង​ សាក្សីក៏មានច្រើន​ តើអ្នកឬក៍ខ្ញុំដែលត្រូវប្តឹង​? អ្នកត្អូញប្រាប់គេថា ខ្លួនជាជនរងគ្រោះ​ តែអ្នកមាន​ដែលបានទាក់ទងមកខ្ញុំដើម្បីបំភ្លឺទេ​ បើពិតជាត្រឹមត្រូវ​? អត់ទេ​ តែបែរជាទៅបង្ហោះពាក្យដៀមដាមហូរហែរ​ដូចថែមសាំងលើភ្លើង​ ​តើសម្តីថ្លោសៗរបស់អ្នកនោះសមទេថានាងជាជនរងគ្រោះ​? តើត្រង់ណាដែល​អ្នកថានាងមិនដឹងរឿង​ ?​ នរណាជឿ​ ? ​កុំភ្លេចពាក្យលែបខាយវ៉ៃផ្លែរបស់អ្នក​ដែលបាន​បង្ហោះ​ទាំងប៉ុន្មាន​វានឹងចូលជាមួយពាក្យបណ្តឹង​ដែរ​ហើយ​ទោះជាអ្នកខំលុបចេញក៍ដោយ​ក៍គ្រប់គ្នានៅមាន​ដែរ ។ កុំបាច់ឆ្លើយដាក់អ្នកផ្សេង​ ព្រោះទោះជាយ៉ាងណា​ ក្នុងនាមអ្នកជាប្រធាន​ និងជាម្ចាស់​ Page ម្ចាស់​ website អ្នកត្រូវតែទទួលខុសត្រូវ​ជាដាច់ខាត​ក្នុងរឿង​នេះ ! បើចិត្តកូនស្រី​ កុំលេងរត់ ! ! សូមអធ្យាស្រ័យបងប្អូន​ ខ្ញុំមិនចង់ទេរឿងឈ្លោះ​ ពិសេសជាមួយអ្នកសិល្បៈ​ ខ្ញុំរិតតែមិនដែលមាន​ ប៉ុន្តែរឿងនេះ​ នាងបំពានខ្ញុំមុន​ ទាំងដែលខ្ញុំតែងស្រលាញ់នាង​ ការពារនាងពេលត្រូវគេជេរប្រមាថ​ ។ តែនាងលបត្របាក់ខ្ញុំឥតល្ហែរ​ ។ ធ្លាប់អហោ​សិកម្មអោយច្រើនហើយ​ ប៉ុន្តែលើកនេះ​អត់ទេ​ត្រូវតែប្រាប់អោយគេដឹងខ្លាចបើខ្ញុំមានរឿងអី​ ឬត្រូវបាត់បងការងារ​ ក៍ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់បំនងសម្លាប់ខ្ញុំទាំង​រស់ណាបងប្អូន​ ចេតនាចង់អោយខ្ញុំ​មានទោស​ពីបទ​ប្រមាថព្រះមហាក្ស័ត្រ​ ប្រមាថស្ថាប័ណ្ណជាតិ​ និងប្រមាថប្រាក់រៀលខ្មែរ​ ។​ គេចង់អោយខ្ញុំត្រូវថ្នាក់លើអាក់អន់ចិត្ត​ទាំងយល់​ច្រលំ​ដូចលើកមុនៗ​ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ​ បន្ថយការងារខ្ញុំ​ តើឱយខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន ? ហើយតើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបងទាំងប្អូន​ទាំងកូនក្មួយមួយត្រកូលប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈ​ដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណា​ សូម្បីសមាគមសិល្បៈអ្នកនាង​ ចន​ ច័ន្ទ​ នេះ​ ក៍មិនដែលផ្តល់កិត្តយសស្អីអោយក្រុមគ្រួសារខ្ញុំដែរ​ តែទៅជាអ្នកនាងប្រធានសមាគមសិល្បៈ​ដែលមាននាទីជួយថែរអ្នកសិល្បៈនេះប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ​ តើបងប្អូនគិតថាគាត់ធ្វើនេះត្រឹមត្រូវដែរទេ​ ? បែបនេះគេអាចហៅប្រធានសមាគមនេះថាជាជនបំផ្លាញធនធានវប្បធម៌បានទេ​ ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់​ ? តើគេគួរ​មានទោសកម្រិតណា​ ? សូមបងប្អូនអានហើយពិចារណា​ និងផ្តល់ខមិនយុត្តិធម៌​ខ្ញុំផង។

សូមជម្រាបថា​ website មួយឈ្មោះ​ Dara News (​ តារាញូស៍​ )របស់សមាគមសិល្បៈដែលគេស្គាល់ថា​អ្នកនាង​ ចន​ ច័ន្ទលក្ខិណា ជាប្រធាន​នោះ​ បាន Share យក​ Status របស់ខ្ញុំ​មកផ្សាយបន្ត​ ហើយ​Page សមាគមសិល្បៈរបស់អ្នកនាង ចន​ ច័ន្ទលក្ខិណា ដដែលនេះ ក៏យកមកផុសលើគណនីគាត់​ដែរ ប៉ុន្តែពួកគេមិនបានរក្សាភាពដើមឲ្យ​ខ្ញុំទេ​ គឺគេបានបន្ថែមរូបលុយខ្មែរ​ ក្រដាស១០០០រៀល​ ដែលមានព្រះឆាយា​ល័ក្ខ​ព្រះមហាវីរក្សត្រដល់ទៅពីរសន្លឹក​ ព្រមទាំងបានថែមល្បោយរោយម្ទេសជាពាក្យថា​ "​ ទាំងព្រលឹមហ្មង​ ៖​ ម៉េង​ កែវពេជ្ជតា ព្រលះធនាគារជាតិយ៉ាងចាស់ដៃរឿងលុយថ្មី​ .."​ ពាក្យរបស់គាត់ទាំងនេះ​ ប្រាសចាកឆ្ងាយពីអត្ថន័យនិងបំណងខ្ញុំដែលបង្ហោះ​ក្នុង​ Status ខ្ញុំទាំងស្រុង​ ធ្វើឲ្យ​មជ្ឍដ្ឋានខ្លះ​ ប៊ិះ​នឹងយល់ច្រឡំមកលើខ្ញុំ​ ដូច្នេះហើយ​ ទើបខ្ញុំត្រូវតែចេញមកពន្យល់​ ។ ហើយសារនេះ​ ខ្ញុំសរសេរគ្មានបំណងចង់ឲ្យ​នាងសូមទោស​ស្អីទេ​ ព្រោះដឹងហើយថា​នាង គ្មានទំនួលខុសត្រូវស្ទើរតែគ្រប់រឿង​ ដូច្នេះខ្ញុំមិនរង់ចាំទេ​ គ្រាន់តែខ្ញុំចង់ជម្រាប​ដល់មហាជន​ឲ្យ​បានដឹងពីអ្នកនៅពីក្រោយរឿងនេះថា ជាទេពអប្សរចិត្តព្រាយ​ហ្នឹងហើយ។ ហើយក៏ចង់ជម្រាបដល់ស្ថាប័ន ដែលពាក់ព័ន្ធដែរ​ សូមលោកមេត្តាកុំយល់ខុសលើនាងខ្ញុំ​ រឿងនេះគឺខាងពួកគេអ្នកធ្វើទេបើចង់ស្អប់ ឬស្រលាញ់ចង់ហៅទៅហូបតែចត់ម្តងទៀត​ សូមលោកហៅពួកគាត់ទៅ​ នាងខ្ញុំមិនពាក់ព័ន្ធឡើយ​សូមអរគុណ​។ សេចក្តីគួរពុំគួរសូមរួមមតិដោយថ្លៃថ្នូរ​។ ជូនពរជោគជ័យនិរន្តន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor