Sponsor
រិទ្ធី

មុន១ថ្ងៃ ដែលតុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងរំលាយបក្សប្រឆាំង ព្រះតេជគុណ ប៊ុត ប៊ុនតិញ អតីប្រធានចលនាព្រះសង្ឃឯករាជ្យ ផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីថា កាលពីម្សិលមិញ បើតាមដានស្ថានភាពនយោបាយ ភាគរយនៃការរំលាយបក្សសង្គ្រោះជាតិខ្ពស់ តែថ្ងៃនេះ ព្រះអង្គមាន សង្ឃដីកាថា ភាគរយរំលាយបក្សប្រឆាំងមានតែ៤៥ទៅ៦៥% ដោយមូលហេតុ ៖

១- ចំនួននៃការចុះចូលជាមួយបក្សកាន់អំណាចរបស់សមាជិក CNRP មិនដល់៥០០នាក់ មានន័យថាមិនទាន់ដល់ចំនួនដែលព្រះអង្គបានគូសទុក

២- បើចំនួនចុះចូលរហូតដល់លើស៥០០នាក់ មានន័យថាយើងបាក់ស្បាតហើយគេក៏អាចពិចារណានៃការរំលាយដែរ 

៣- លោក ហ៊ុន សែន និយាយលក្ខណៈផ្ទាល់ខ្លួនជាមួយលោក ត្រាំ ថាបើខ្មោចឪគាត់នៅរស់ គាត់ក៏សប្បាយចិត្តនឹងសម្តីលោក ត្រាំដែរ ហើយចោទមន្ត្រីទូតអាមេរិកនៅភ្នំពេញថាបង្រៀនចៅគាត់ឱ្យស្អាប់លោកត្រាំ ម្យ៉ាងទៀតចោទលោក សម រង្ស៊ី ថាវៃប្រហារលោក ត្រាំទៀតផង ប៉ុន្តែ ការឆ្លើយតបរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ប្រតិកម្មតបថាគ្មានមូលដ្ឋាន បើការឆ្លើយតបជាវិជ្ជមានណាមួយ នោះភាគរយនៃការរំលាយខ្ពស់។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor