Sponsor
រិទ្ធី

ក្រោយគណបក្សប្រឆាំងត្រូវបានតុលាការកំពូលរំលាយ និងហាមប្រាមមិនឱ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង១១៨រូបធ្វើនយោបាយ សំពាធអន្តរជាតិធ្លាក់មកជាបន្តបន្ទាប់លើរដ្ឋាភិបាលកម្ពុជា ដោយសង្កេតឃើញសំពាធអន្តរជាតិនេះ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិទាំងមូល កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈ នៃគណបក្សសង្គ្រោះជាតិ ថាគណបក្សកាន់អំណាចយកភ្លើងដុតផ្ទះ (ប្រទេសកម្ពុជា) ខ្លួនឯង ដែលបក្សកាន់អំណាចធ្វើឱ្យមានវិបត្តិដល់ជាតិ។

ក្នុងបទសម្ភាសន៍ជាមួយ VOA កញ្ញាថាកុំយល់ច្រលំថាការរំលាយបក្សប្រឆាំងធ្វើបាបតែបក្សប្រឆាំង គឺធ្វើបាបប្រជាពលរដ្ឋទាំងមូល បើឈានដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមអន្តរជាតិ។ គ្មាននរណាសប្បាយចិត្តនឹងការរំលាយបក្សប្រឆាំងនោះទេ បើអ្នកណាសប្បាយនឹងរឿងនេះ មានន័យថាអ្នកនោះមិនយកប្រយោជន៍ជាតិជាធំ ។

កញ្ញាគូសបញ្ជាក់ថា អ្វីដែលខ្លាំងជាងអន្តរជាតិ គឺប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ត្រូវមានសង្ឃឹម ត្រៀមទៅបោះឆ្នោតប្រកបដោយត្រឹមត្រូវ សេរីនិងយុត្តិធម៌ ត្រូវបង្ហាញទៅអន្តរជាតិចង់បានអ្វី តាមមធ្យោបាយគ្រប់យ៉ាង អាចធ្វើតាមបណ្តាញសង្គមជាដើម។

ទាក់ទងនឹងការហាមប្រាមមិនឱ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង១១៨រូបធ្វើនយោបាយ ក៏មានរូបកញ្ញាដែរ តែកញ្ញាបានឆ្លើយតបថា គេ (បក្សកាន់អំណាច) មិនអនុញ្ញាតឱ្យយើងធ្វើសកម្មភាពនយោបាយក្នុងស្រុកតាំងពីមិនទាន់ចេញសេចក្តីសម្រេចរបស់តុលាការកំពូលមកម្លេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor