
នៅវគ្គផ្តាចព្រ័ត្រក្នុងកម្មវិធី Miss Global ឆ្នាំ២០១៧ បេក្ខភាពតំណាងប្រទេសកម្ពុជាមិនជាប់ក្នុងចំណាត់ថ្នាក់ក្តី ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាច្រើនបនាបង្ហាញទឹកចិត្តគាំទ្រយ៉ាងរីករាយ សម្រាប់វត្តមានចូលរួមតំណាងឲ្យប្រទេសទាំងមូល រហូតមានអ្នកសាទរនឹងសម្រស់របស់នាងស្អាតគួរឲ្យស្រឡាញ់។

គួរបញ្ជាក់ដែរថា យប់មិញនេះពិភពលោករកឃើញម្ចាស់មកុដបវរកញ្ញា Miss Global ប្រចាំឆ្នាំ២០១៧ហើយតាមរយៈការបោះឆ្នោត និងដាក់ពិន្ទុពីគណៈកម្មការ ហើយជយលាភី ប្រចាំឆ្នាំ២០១៧នេះបានលើបវរកញ្ញា Barbara Vitorelli មកពីប្រទេសប្រេស៊ីល។ បវរកញ្ញារងទី១បានទៅលើកញ្ញា Tenielle Adderly មកពី បាហាម៉ា បវរកញ្ញារងទី២ Selina Kriechbaum មកពីអាល្លឺម៉ង់ បវរកញ្ញារងទី៣ Ayan Said មកពីប្រទេស សុម៉ាលីឡែន និងបវរកញ្ញារងទី៤ Lily Wu មកពីប្រទេសចិន៕




