
លោក សោម សូររីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបែងចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែលត្រូវតុលាការកាត់រំលាយចោលចំនួន៥៥អាសនៈ ជូនគណបក្សដទៃរួចរាល់អស់ហើយ ហើយក៏បានបញ្ជូនទៅរដ្ឋសភា។
អាសនៈចំនួន ៥៥នេះ ត្រូវបានបែងចែកដូចខាងក្រោម៖
១. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ
២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ
៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ
៤. គណបក្សខ្មែរឈប់ក្រ ៥អាសនៈ
៥. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦អាសនៈ
គណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្លាប់បានប្រកាសខ្លួនមិនទទួលយកអាសនៈនេះឡើយ។
ក្នុងករណីដែលគណបក្សទាំងពីរមិនទទួលយកអាសនៈនេះ តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលទើបធ្វើវិសោធនកម្ម នឹងត្រូវយកទៅបែងចែកបន្តជូនគណបក្សនយោបាយ នៅក្នុងរដ្ឋសភារួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
