Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយហើយ ប្រធានបក្សកំពុងជាប់ពន្ធនាគារនោះ ព្រមទំាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងដំណើរការ ចាក់ចែងអាសនៈទៅឲ្យ​គណបក្សនយោយ ដែលត្រូវទទួលនោះ គឺ​គណបក្សហ៊្វិន ស៊ិនប៉ិច បានដាក់បញ្ជីឈ្មោះបេក្ខជនរបស់ខ្លួន ដើម្បីយកកៅអីគណបក្សប្រឆាំង។

ពិសេសអ្វី ដែលកត់សម្គាល់​នោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានឈរឈ្មោះនៅមណ្ឌលកំពង់ចាម ដោយយកកៅអីលោក កឹម សុខា មណ្ឌលកំពង់ ចាម លំដាប់លេខវៀងទី១។

យោងតាមបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៥ របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានបញ្ជូនទៅកាន់ គ.ជ.ប បង្ហាញថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាបេក្ខជនពេញសិទ្ធិ នៅលេខរៀងទី១ មណ្ឌលខេត្តកំពង់ចាម។ បេក្ខជនពេញសិទ្ធិ នៅខេត្តកំពង់ចាម គឺគណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនពេញសិទ្ធិ៦រូប។ សម្តេចបានឈរឈ្មោះលំដាក់លេខរៀងទី១ ដែលជាកន្លែង  ដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិធ្លាប់ជាប់ជាអ្នកតំណាងរាស្ត្រ។

បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៥ របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានបញ្ជូនទៅកាន់ គ.ជ.ប គឺគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់បេក្ខជនពេញសិទ្ធិចំនួន៤១នាក់ (ស្ត្រីម្នាក់) និងមិនមានបេក្ខជនបម្រុងនោះទេ។

បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សហ៊្វុនស៊ិនប៉ិច៤១រូប មាននៅ ១៥ ខេត្ត-រាជធានី រួមមាន៖ -ខេត្តបន្ទាយមានជ័យ ២ រូប -ខេត្តបាត់ដំបង ២ រូប -ខេត្តកំពង់ចាម៦ រូប -ខេត្តកំពង់ឆ្នាំង២រូប -ខេត្តកំពង់ស្ពឺ ៣ រូប -ខេត្តកំពង់ធំ ៣ រូប -ខេត្តកំពត ៣ រូប -ខេត្តកណ្តាល ៣ រូប -ខេត្តក្រចេះ ១ រូប -រាជធានីភ្នំពេញ៤រូប -ខេត្តព្រៃវែង ៣ រូប -ខេត្តពោធិ៍សាត់ ១ រូប -ខេត្តសៀមរាប ២ រូប -ខេត្តស្វាយរៀង ២ រូប -ខេត្តតាកែវ ៤ រូប។

សូមបន្ថែមថា គ.ជ.ប រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បានទទួលអស់ហើយនូវបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៥ ពីគណបក្សនយោបាយចំនួន៤ ដែល គ.ជ.ប ត្រូវបែងចែកអាសនៈទាំង៥៥ របស់គណបក្សសង្គ្រោះជាតិ។ គណបក្សទាំង ៤ នោះ រួមមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សសធារណរដ្ឋ ប្រជាធិបតេយ្យ។ ចំណែកគណបក្សពីរទៀត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បានប្រកាសមិនទទួលយកអាសនៈរបស់គណបក្សសង្ក្រោះជាតិនោះទេ។

គ.ជ.ប នឹងបញ្ចប់ការបែងចែកអាសនៈ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូល រំលាយចំនួន៥៥កៅអីនៅរដ្ឋសភា  និងអាសនៈឃុំសង្កាត់មួយចំនួន។

ប្រកាសពីចំនួនអាសនៈនៅរដ្ឋសភារបស់គណបក្សទាំង៤ នឹងធ្វើឡើងនៅក្នុង ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សូមរំឭកថា លោក កឹម សុខា ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម  លំដាប់លេខរៀងទី១៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor