
ភ្នំពេញៈ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងថា គណបក្សប្រឆាំង នៅកម្ពុជា បាននិយាយអួតកាលសម័យ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ចំពោះស្នាព្រះហស្តការអភិវឌ្ឍ ប្រទេសជាតិ រីកចម្រើនខ្លាំង ប៉ុន្តែបក្សប្រឆាំងមិនព្រមអួតសម័យបច្ចុប្បន្នដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាផងទៅ ដែលសម្តេចបានអភិវឌ្ឍប្រទេសពីបាត់ដៃទទេ រហូតដល់មានអ្វីៗគ្រប់សព្វ។
លោក សុខ ទូច បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី ដំណើរការ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ នៅរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា “បើអួត សីហនុ មិនអួត ហ៊ុន សែន ផងដែរ ហ៊ុន សែន ខំធ្វើប៉ុណ្ណឹងៗ យើងមើលទាំងអស់គ្នា គណបក្សប្រឆាំងកុំនិយាយខុស និយាយអ្វីដែលយើងមាន តើសម័យព្រះករុណា ដែលមានការរីកចម្រើនហ្នឹងយើងគាំទ្រ”៕
