Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កីឡា​​៖ ការ​កីឡាក​រ​ប្រដាល់​គុនខ្មែរ​ពីរ​​រូប​ របស់កម្ពុជា​ពិតជា​មិន​បាន​ធ្វើឲ្យ​បង​ប្អូន​​អ្នកជាវ​សំបុត្រ​ចូល​​ទស្សនា​​ក្នុង​ការប្រកួត​​គុនខ្មែរ-​អន្តរជាតិ​ (CFC)​ ៦​ប្រទេស​ នៅ​សង្វៀន​ CNC នា​យប់ថ្ងៃ​ទី​០៥​វិច្ឆិកាម្សិលមិញ​ ​ខក​ចិត្ត​នោះ​ទេ​ ដោយ​ម្នាក់​បាន​ផ្តួល​ដៃ​គូ​​ឲ្យ​បោះបង់ការប្រកួត​ត្រឹមទឹកទី​៣ និង​ម្នាក់​ទៀត​ដណ្តើម​បាន​ជ័យជម្នះ​តាម​រយៈ​ពិន្ទុ​។

កីឡាករទាំងពីរនោះ​ រួមមាន ទី​មួ​យ​ ​ម្ចាស់​មេដាយប្រាក់​ស៊ីហ្គែម​ វ៉ាន់ វឿន​ (សុខ ទូ) បាន​បំបាក់​អ្នកែលង​ជង្គង់​មួយថៃ​ ជុំលីឡា ស សាក់គុនផន ​ឲ្យ​បោះបង់​ការ​ប្រកួត​ត្រឹមទឹកទី​៣​។ ទី​ពីរ គឺ​កីឡាករជើង​កន្ត្រៃ​ហោះ​​ អ៊ឹង​ បូរ៉ា​ បាន​វាយ​សង្រ្គប់​ដណ្តើម​ពិន្ទុ​​ឈ្នះ​អ្នក​ប្រយុទ្ធស៊ាំម៉ូរ៉ៃ​ជប៉ុន​ Tekeru

​ចំណែក​កីឡាករ​ថៃ​វិញ មាន​ម្នាក់​ គឺ​អ្នកលេង​កែង​រន្ទះដែនដីថ្មី​ សាន យុត​​ ឈ្នះកី​ឡាក​រ​ Ilkhomjon មក​ពី​ប្រទេស អូប៊ីគីស្ថាន​ (Ubekistan) ដោយ​ពិន្ទុ​។​ សូមបញ្ជាក់ផងដែរ​ថា ការ​ប្រកួត​គុនខ្មែរ​អន្តរជាតិ​នេះ មានកីឡាករមកពី​៦​ប្រទេស​ចូល​រួម​ប្រកួត​ ដោយក្នុងនោះ​មាន​ ប្រទេស​កម្ពុជា ២រូប ថៃ​២រូប​ ជប៉ុន​១រូប(ចាញ់​)​ ចិន​១​រូប(ឈ្នះ)​ ប្រេស៊ីល​១​រូប(ចាញ់​)​ និង ​ អូប៊ីគីស្ថាន​ (Ubekistan) ​រូប (ចាញ់​)។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor