Sponsor
អាម៉ាប៉ាប៉ាញ៉ូស

គណនីហ្វេសប៊ុក NaNa Nunanit ដែលត្រូវបានស្គាល់ថាជាថៅកែសាប៊ូ យីហោ សារ៉ាន់ (Sharan) ដែលកំពុងល្បីឈ្មោះនៅប្រទេសកម្ពុជា ទៅលើគុណភាព ឯកទេសបណ្ដុះសក់ បានលើកឡើងថា ខ្មែរសេដ្ឋកិច្ចមិនទៅមុខ ព្រោះខ្មែរនិយម​តែ​បរទេស ។

បានន័យថាខ្មែរមិនចេះជួយទិញខ្មែរ ខណៈខ្មែរដូចគ្នាលក់តិចតួច ចំណេញបានតិច សុខចិត្តយកអតិថិជនច្រើន នៅតែលក់ចាញ់បរទេស ទោះបរទេសយកចំណេញច្រើន សុខចិត្តទទួលបានអតិថិជនតិចក៏ដោយ។ 

គណនីដដែលបានបញ្ជាក់បន្ថែមទៀតថា មិនថាចំពោះទីផ្សារសេដ្ឋកិច្ចជាតិ ឬបញ្ហាអ្វីក៏ដោយ សុំឲ្យតែខ្មែរជួយខ្មែរ និងចេះស្រលាញ់គ្នា ទើបជាតិយើងរីកចម្រើន។

ចំពោះបញ្ហានេះយើងពិតជាសង្កេតឃើញដូច្នេះមែន ប្រសិនជាផលិតផលខ្មែរអន់ តែទោះខ្មែរយកផលិតផលបរទេសមកលក់ក្ដី ក៏ខ្ទង់នៃការលក់ចាញ់បរទេសយកមកលក់ដែរ ដែលហាក់បីដូចជាបង្ហាញថា ខ្មែរនិយមបរទេស ជាង ខ្មែរនិយមខ្មែរ ៕

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor