Sponsor
រិទ្ធី

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញ លោក រ៉ុង ឈុន លោក គួយ ប៊ុន រឿន និងលោកស្រី តែ ម៉ានីរ៉ុង បានដាក់ពាក្យលាឈប់ពី គ.ជ.ប តើលោក រ៉ុង ឈុន បកស្រាយអ្វីខ្លះក្រោយការលាលែងនេះ។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ៖ ការសម្រេចចិត្តរបស់យើង បើសិនជាយើងធ្វើការសម្រេចចិត្តណាមួយផ្ទុយពីឆន្ទៈពលរដ្ឋ នោះអ្នកប្រវត្តិសាស្ត្រនឹងសរសេរកត់ត្រាថាយើងបានជាន់ឈ្លីនូវឆន្ទៈពលរដ្ឋ ដូច្នេះហើយ ក្នុងនាមយើងជាអាជ្ញាកណ្តាល ហើយយើងបានប្តេជ្ញាចិត្តមុននឹងទៅអង្គុយនៅ គ.ជ.ប ថានឹងការពារឆន្ទៈប្រជាពលរដ្ឋ យើងមិនអាចយកឆន្ទៈប្រជាពលរដ្ឋកន្លះនគរ (ជាងបីលាននាក់) ទៅចែកឱ្យគណបក្សផ្សេងៗដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតជូននោះទេ ទោះបីជាច្បាប់បើកផ្លូវឱ្យយើងអនុវត្តក៏ដោយ នេះទី១។ 

ទី២ ខ្ញុំធ្លាប់បានប្រកាសជំហរម្តងហើយម្តងទៀត ថាលាឈប់ពីតំណែងនៅ គ.ជ.ប បើមិនអាចការពារឆន្ទៈរបស់ប្រជាពលរដ្ឋ ឬមានការរំលាយគណបក្សសង្គ្រោះ ដូចនេះខ្ញុំត្រូវតែលាឈប់ អ្វីដែលខ្ញុំបានសន្យា ខ្ញុំត្រូវតែគោរពការសន្យា បើធ្វើមិនបាន វាជាគំរូអាក្រក់ដល់ប្រជាពលរដ្ឋ។ ហ៊ានស៊ី ត្រូវតែហ៊ានសង ហ៊ានទទួលយកការពិត។

បើសិនជាមានដំណោះស្រាយនយោបាយជាកញ្ចប់ លោកថា វាអាស្រ័យទៅលើគណបក្សទេ ជាការសម្រេចរបស់បក្សថាដាក់ឥស្សរជនណា ហើយគាត់មិនទាមទារឱ្យដាក់គាត់ទេ សំខាន់ឱ្យតែការពារឆន្ទៈប្រជាពលរដ្ឋ វាជាការល្អហើយ។

ក្រោយពីដាក់លិខិតលាលែងពីតំណែងនៅ គ.ជ.ប ហើយ លោកបញ្ជាក់ថានឹងឈប់សម្រាកមួយរយៈខ្លីសិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor