
ក្រោយពីការលាលែងរបស់អនុប្រធាន សមាជិក និងសមាជិការ មកពីអតីគណបក្សសង្គ្រោះជាតិពី គ.ជ.ប ដូចនេះ គ.ជ.ប នឹងជ្រើសរើសបេក្ខជន៣រូបជំនួសវិញ។
ក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ កម្មាការនីជាង១ម៉ឺន ក្នុងខណ្ឌសែនសុខ នៅព្រឹកនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា មន្ត្រីគ.ជ.បថ្មីទាំង៣រូបនេះ គឺមានសមាសភាពមកពីខាងគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិខ្មែរ និងខាងអង្គការសង្គមស៊ីវិល ហើយសមាជិកទាំង៣រូបនេះនឹងត្រូវជ្រើសរើសតាមរយៈរដ្ឋសភាជាតិ។
លោក ហ៊ុន សែន បញ្ជាក់ថាអនុប្រធានគជបថ្មីនឹងត្រូវជ្រើសរើសចេញពីគណបក្សហ៊្វុនស៊ិនប៉ិច។បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើទៅប្រធានគជប លោក ស៊ិក ប៊ុនហុក កុំឲ្យទទួលយកមន្ត្រីគជប កូតាគណបក្សសង្គ្រោះជាតិ ៣នាក់ ដែលបានលាលែងពីតំណែងនោះវិញផងដែរ។



