Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ បានកាន់​រូបថត១សន្លឹក កាន់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពី​នាង​ចាញ់បោកប្រុសព្រាន តាមរយៈទូរស័ព្ទជាង១ខែ ហើយក៏មានទំនាក់ទំនងស្នេហា រួចរួមរស់ជាមួយគ្នាបានមួយអាទិត្យ រហូតព្រម​​ប្រគល់ខ្លួនប្រាណ ស្រាប់តែប្រុសព្រានលួចយកលុយ និងម៉ូតូគេចខ្លួនបាត់។

ករណីខាងលើនេះ បានកើតឡើងកាលពី​រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នំា២០១៧ មិនឃើញជនសង្ស័យយកម៉ូតូមកបន្ទប់ជួលវិញ ទើបនារីរងគ្រោះកាន់រូបថតមកដាក់ពាក្យ​ប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

សមត្ថកិច្ច ប្រាប់ថា នារី​រងគ្រោះឈ្មោះ ប៉ា សាម៉េត អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតភូមិ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកប្រុសព្រាន គ្រាន់តែដឹងថា ឈ្មោះ សុខុម អាយុ៣៥ឆ្នាំ សព្វថ្ងៃគេរស់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នារីរងគ្រោះបានរៀបរាប់ប្រាប់ថា នាងនិងជនសង្ស័យ បានស្គាល់គ្នាតាមរយៈទូរស័ព្ទច្រឡំលេខ អស់រយៈពេលជាង១ខែមកហើយ ហើយបុរសខាងលើចេះតែខលមកលួងលោមសាសងសេ្នហា និងសុំមកលេងបន្ទប់ជួលរបស់នាង។ នាងបន្តថា ដោយសារតែពាក្យលួងលោមផ្អែមល្ហែមធ្វើឲ្យនាងទន់ចិត្តអាណិតស្រលាញ់បុរសនោះ ក៏យល់ព្រមឲ្យមកស្គាល់បន្ទប់ជួលនិងឲ្យស្នាក់នៅជាមួយបង្កើតជាសេ្នហារួមរស់ដេកជាមួយគ្នាបានមួយអាទិត្យ ស្រាប់តែប្រុសព្រាននោះបោកយកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅសេរី២០០៨ ឡើងតែម២០១៥ ពាក់ស្លាកលេខព្រៃវែង1A-0862យកទៅបាត់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងប្រហែល១២និង៣០នាទី គឺនៅពេលដែលនាងបានឲ្យ​បុរសខាងលើយកម៉ូតូឌុបនាងទៅធ្វើការ។

នារីរងគ្រោះ បន្តទៀតថា ពេលឌុបនាងដល់កន្លែងធ្វើការហើយ ជននោះបានយកម៉ូតូនាងមកបន្ទប់ជួលវិញរហូតដល់ល្ងាចនាងបានខលហៅមកដឹកនាងវិញ ស្រាប់តែទូរស័ព្ទ២ប្រព័ន្ធខលមិនចូល ពេលនាងមកដល់បន្ទប់ជួល ក៏មិនឃើញថែមទាំងក្នុងបន្ទប់បាត់លុយអស់រលើង ទើបដឹងថា ចាញ់បោកបុរសជាជនសង្ស័យ។

នារីរងគ្រោះ បានឲ្យដឹងទៀថា សម្ភារៈដែលជននោះលួចទៅរួមមាន ៖ ម៉ូតូមួយគ្រឿងមានទាំងកាតគ្រី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កាតធ្វើការរបស់នាង ប័ណ្ណពិនិត្យសុខភាព(ប.ស.ស) លុយ១០០ដុល្លារ និងទូរស័ព្ទអាយហ្វូនមួយគ្រឿងទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor