Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ បុរសម្នាក់ត្រូវបានឃាតកសម្លាប់យ៉ាងព្រៃផ្សៃ នៅចំណុច ក្រុមទី៣ ក្នុងភូមិជ័យជំនះ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នៅវេលាម៉ោង២ និង៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ុង តុណា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុបង្កឡើងដោយជន។ ចំណែកជនសង្ស័យជាឃាតកឈ្មោះ ហៀង វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកើតហេតុជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាព ដោយយកពូថៅទៅកាប់ជនរងគ្រោះដែលកំពុងដេកលើគ្រែក្រោមផ្ទះឪពុកខ្លួន (ជនសង្ស័យ) បណ្តាលឲ្យដាច់កស្លាប់ ដោយសារតែជនសង្ស័យរូបនេះ ខឹងនឹងជនរងគ្រោះដែលជាប្អូនថ្លៃ ជេរប្រមាថរកសម្លាប់ឪពុកខ្លួន។

បច្ចុប្បន្នសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកបវេល កសាងសំណុំរឿង ចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor