Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅមុននេះបន្តិចវេលាម៉ោង ២១ និង៤៣ នាទី យប់ថ្ងៃទី២២ វិច្ឆិកានេះ តាមរយៈគណនីហ្វេសប៊ុក លោកឧត្តមសេនីទោ អ៊ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហោះសំណេរ ដ៍វែងអន្លាយមួយ ប៉ុន្តែនៅពេលអានចប់មួយឃ្លា ហាក់ចង់បន្តមួយឃ្លា ព្រោះវាមានអត្ថន័យល្អ សម្រាប់អ្នកដែលកំពុងមានបញ្ហា បាក់ទឹកចិត្ត បរាជ័យនៅក្នុងផ្លូវជីវិត... តោះកុំនៅរង់ចាំយូរ ទៅអានទាំងអស់គ្នា៖

#ថ្មអាចឆ្នៃជាត្បូងគល់ឈើប្រហោងតើឆ្នៃចេញស្អីទៅហ្ន៎...?
ជីវិតមួយនេះទឹកចិត្តគឺសំខាន់ណាស់..បើយល់ថាអត់តម្លៃហើយនោះនិងអស់សង្ឃឹម ពិតជាទៅមុខលែងរួចទេ ។ អ្នកខ្លះពេលជួបឧបសគ្គិច្រើនពេកក៏អស់កំលាំងចិត្តនិងបន្ដដំណើរទៅមុខទៀត ព្រោះយល់ថាវាមូររម៉ៅវាខ្មៅងងឹតវាគ្មានរស្មីអីសោះ..ត្រូវគេកុហក ត្រូវបែកបាក់ ត្រូវគេបោក ត្រូវគេក្បត់...។ល។ ប៉ុន្តែវាមិនមែនត្រូវចឹងទាំងអស់នោះទេ វាមានតែឪកាសណាមួយនោះដែលជួបរឿងចេង តែការគិតរបស់យើងនេះចេះតែបង្កើតអាខ្មៅងងឹតនឹងបន្តបន្ទាប់ច្រើនរឿងពេកតៗគ្នាទៅ ទើបធ្វើឲ្យយើងគិតនិងឃើញតែរឿងខ្មៅងងឹតក្នុងជីវិតយើងតែម្តងទៅ..តែការពិតអាខ្មៅងងឹតនេះវាមានតែចំណុចណាមួយក្នុងជីវិតយើងតែប៉ុណ្ណោះ ។ 

ពេលយប់មិនមែនចេះតែយប់រហូតឯណា..ដល់ម៉ោងនិងគង់ថ្ងៃមកវិញនិងមានពន្លឺចែងចាំង ហើយថ្ងៃត្រង់មិនមែនចេះតែក្តៅរហូតឯណា..គង់តែរសៀលទៅនិងត្រជាក់ ឬមួយក៏និងមានពពកមកបាំង ... ហើយភ្លើងវាមិនមែនចេះតែឆេះបានរហូតនោះទេ ឆេះដល់ពេលអស់រងើកវានឹងរលត់វិញឯងៗ 
ចឹងយ៉ាងណាមិញជីវិតយើងមិនមែនជួបតែរឿងអាក្រក់រហូតឯណា វាក៏គង់តែជួបនឹងរឿងល្អខ្លះដែរ..ហើយរឿងអាក្រក់នោះក៏វាគង់តែដល់ពេលនិងថមថយទៅខ្សោយទៅមិនខានឡើយ...។ 

ដូច្នេះហើយយើងគួរតែរៀនវិធីផ្តល់កំលាំងចិត្តឲ្យខ្លួនឯងបានខ្លះៗគ្រាន់ទប់ទល់និងឆ្លងកាត់លំបាក,ឧបសគ្គ័និងរឿងរ៉ាវអាក្រក់ដែលគេសាងឲ្យក្តីឬដែលយើងខ្លួនឯងសាងឡើងនោះក្តីហើយវាបានបង្រៀនយើងឲ្យមានបទពិសោធន៍ក្នុងខ្សែជីវិតរបស់យើងនេះផង ។ ហើយបើសិនជាថ្ងៃក្រោយយើងជួបរឿងរបៀបនឹងក៏វាបានឲ្បយើងដឹងអំពីការពិតក្នុងដំណើរជីវិតយើងដែរយើងត្រូវដោះវិធីណា ហើយបើជួប ឧបសគ្គ័នឹង វាដូចជាជួយយើងឲ្យយល់ច្បាស់ពីការពិតនៃដំណើរជីវិតចឹង

 ឧទាហរណ៍ថា : ការដុតលុតដែកឲ្យក្តៅដើម្បីយកមកធ្វើកាំបិតឬពូថៅ បើដុតកាន់តែខ្លាំងកាំបិតកាន់តែរឹង ហើយប្រើប្រាស់បានកាន់តែមាំ ! ចឹងហើយបានជាពេលជីវិតយើងជួបច្រើនរឿងរ៉ាវវានិងធ្វើឲ្យយើងកាន់តែបានស្វែងយល់នូវការពិតនៃជីវិត ហើយយើងនិងខំពង្រីកសមត្ថភាពរបស់យើងឲ្យខ្ពស់ជាងឧបសគ្គ័នឹងទៅ ! កុំឲ្យឧបសគ្គ័និងមានទម្ងន់ធ្ងន់ជាងចិត្តរបស់យើងហើយជាន់យើងជាប់នោះយើងលែងមានសង្ឃឹមក្នុងជីវិតហើយយើងអាចនិងបោះបង់ជីវិតមួយ នេះចោលមិនខានឡើយព្រោះវាលែងមាននយ៏ ។ 

ម្លោះហើយយើងត្រូវតែមានស្មារតី ការសប្បាយនិងការកើតទុក្ខវានៅទន្ទឹមគ្នាជាដរាប វាជាកូនជាចៅដែលកើតមកក្នុងជីវិតយើងម្លោះហើយយើងរៀនទទួលកូនទាំង២នេះឲ្យស្មើគ្នាផង ហើយក៏គប្បីយើងកុំយកជីវិតយើងទៅប្រៀបធៀបជីវិតគេឲ្យសោះ ព្រោះខ្សែជីវិតរបស់មនុស្សវាមិនដូចគ្នាទេ ហើយក៏កុំគិតថាជីវិតយើងវាខ្មៅរហូតអី វាក៏មានពេលត្រូវនិងល្អខ្លះដែរ គួរចាំថា មានយប់ទើបមានថ្ងៃ មិនមែនមានតែយប់រហូតនោះទេ ៕ #រាត្រីសួស្តី

សំណេរ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor