Sponsor
ពិសី

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ពីរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក លោក សម រង្សី បានប្រកាសថា ខ្លួននឹងចូលជាសមាជិក គណបក្សសង្គ្រោះជាតិ វិញហើយ ចាប់ពីថ្ងៃនេះទៅ បើទោះជាគេរំលាយ ឬក៏មិនរំលាយគណបក្សសង្គ្រោះជាតិ យ៉ាងណាក៏ដោយ។

ភ្លាមៗនោះ បន្ទាប់ពីលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសវិលចូលគណបក្សសង្រ្គោះជាតិវិញនោះ ខាងគណបក្សសង្រ្គោះជាតិ ក៍បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗផងដែរ គឺដោយក្នុងន័យទាត់ចោល និងមិនទទួលស្គាល់ការប្រកាសរបស់លោក សម រង្សី នេះឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍នេះ មានសេចក្ដីដូចតទៅ ៖

 «សូមជម្រាបជូន សាធារណមតិជាតិ-អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចមេត្តាជ្រាបថា គណបក្សសង្រ្គោះជាតិ សូមបដិសេធទាំងស្រុងនូវរាល់ សកម្មភាព ឬសេចក្តីថ្លែងការណ៍ទាំងឡាយណា ដែលគណបក្សមិនបានសម្រេច ដោយមិនមានហត្ថលេខាសង្ខេបរបស់អ្នកទទួលខុសត្រូវ និងត្រារបស់គណបក្ស»

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្រ្គោះជាតិ ថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០១៧
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor