Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយតុលាការកំពូលបានប្រកាសអង្គសវនាការជាសាធារណៈរំលាយគណបក្សសង្គ្រោះជាតិជាស្ថាពរ និងប្រកាសផ្អាកសកម្មភាពនយោបាយមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង១១៨រូប រយៈពេល៥ឆ្នាំ។ 

នាព្រឹកថ្ងៃទីបន្ទាប់ ថ្ងៃទី១៧ វិច្ឆិកា ២០១៧ វេលាម៉ោង ០៨ និង៣៥នាទី បេក្ខភាពដែលមកពីគណបក្សសង្គ្រោះជាតិ ចៅសង្កាត់អូរចារ កញ្ញា ស៊ិន រ៉ូហ្សិត ត្រូវបានខាងសាលាក្រុងមកដកហូតយកត្រាសង្កាត់ ដោយកញ្ញា ចាត់ទុកការដកហូតនេះ ជារឿងដែលខុសនឹង នីតីវិធីរដ្ឋបាល ព្រោះមិនទាន់មានចៅសង្កាត់ថ្មី ក្នុងការជំនួសតំណែងចាស់របស់កញ្ញា។

កាលពីល្ងាចមិញថ្ងៃទី ១៦ វិច្ឆិកា កញ្ញាបានបញ្ជាក់ថា ទោះបីជាការប្រកាសរំលាយគណបក្សសង្គ្រោះជាតិក៏ដោយ ក៏ខ្ញុំនៅតែទៅធ្វើការបំរើសេវាជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចាររបស់ខ្ញុំរហូតដល់មានករណីពីរដូចខាងក្រោម៖

ទី១- មានសេចក្តីប្រកាសទទួលស្គាល់អ្នកថ្មីមកជំនួសដំណែងរបស់ខ្ញុំ។

ទី២-មានក្រុមសមត្ថកិច្ចឬអាជ្ញាធរដេញមិនឲ្យខ្ញុំចូលសាលាសង្កាត់អូរចារតែម្តង។ មានតែករណីទាំងពីរខាងលើនេះទេដែលខ្ញុំត្រូវឈប់ទៅចូលសាលាសង្កាត់អូរចារបន្តទៀត គឺនៅរងចាំសភាពការណ៍នយោបាយវិវឌ្ឍន៍ ធម្មតាវិញ ឬក៏ខ្ញុំឆ្លៀតពេលខ្លះៗទំនេរពីការងារ ចំពោះកិច្ចនៅសាលាសង្កាត់ ខ្ញុំនិងចុះធ្វើកិច្ចការ សង្គមជាមួយពលរដ្ឋអូរចារដូចមុន ដោយមិន ពាក់ព័ន្ធរឿងនយោបាយ។

នាពេលបន្ទាប់វេលាម៉ោង០៩ និង៤០នាទី ថ្ងៃទីដដែរនេះ ចៅសង្កាត់រូបនេះ បានចេញវីដេអូផ្សាយផ្ទាល់ថ្មីមួយទៀត គឺលាបងប្អូនទាំងអស់គ្នាហើយ ដោយកញ្ញាបានបញ្ជាក់ផងដែរថា 

ខ្ញុំលាបងប្អូនអូរចារតែមួយរយៈទេ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor