Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រាជធានីភ្នំពេញ ៖ លោក គី តិច មេធាវីការពារក្ដីសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិរួច គឺរយៈពេល១៥នាទីក្រោយ សាលដីកាត្រូវបានចូលជាស្ថាពរ , ហើយនៅសប្ដាហ៍ក្រោយនេះ តុលាការនឹងចុះអនុវត្តសាលដីការបស់តុលាការកំពូលនេះហើយ។ ការអនុវត្តសាលដីកា គឺសមត្ថកិច្ចចុះធ្វើ
ការងារបញ្ឈប់សកម្មភាពមន្ត្រីនយោបាយរបស់គណបក្សសង្គ្រោះជាតិទាំង ១១៨នាក់ រយៈពេល៥ឆ្នាំ , រុះរើស្លាកគណបក្សសង្គ្រោះជាតិ និងបញ្ឈប់រាល់សកម្មភាពដែលពាក់ព័ន្ធនឹងការធ្វើនយោបាយរបស់គណបក្សសង្គ្រោះជាតិ…។

សូមបញ្ជាក់ថា តុលាការកំពូលបានប្រកាសសាលដីកា សម្រេចរំលាយគណបក្សសង្គ្រោះជាតិនៅវេលាម៉ោង ១៧ និង
២០ល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបើកសវនាការអស់រយៈពេលពេញមួយថ្ងៃ។ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

ខណៈសវនាការចាប់ផ្ដើមឡើង លោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលាការកំពូល បានឱ្យដឹងថា សាលដីកាសម្រេចរបស់តុលាការកំពូល អំពីការរំលាយគណបក្សសង្រ្គោះជាតិ តាមពាក្យបណ្ដឹងរបស់ក្រសួងមាហផ្ទៃ គឺមិនរង់ចាំដល់ថ្ងៃស្អែកទេ នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិនេះដែរក្រុម
មេធាវី តំណាងក្រសួងមហាផ្ទៃបានស្នើឱ្យតុលាការកំពូល ផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដល់ក្បាលម៉ាស៊ីន និងសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ចំនួន ១១៨ រូប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor