header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខណៈរដូវកាលបោះឆ្នោតថ្នាក់ជាតិ​ ជិតឈានចូលមកដល់ ក្រសួងមហាផ្ទៃ បានលុបឈ្មោះគណបក្សនយោបាយចំនួន៣០ហើយ ចេញពីបញ្ជីគណបក្ស រហូតមកទល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គណបក្សដែលត្រូវលុបឈ្មោះមាន៖ ទី១- គណបក្សប្រជាជាតិខ្មែរ, ទី២-គណបក្សពលរដ្ឋខ្មែរ ,ទី៣- គណបក្សសង្គមខ្មែរនិយម,ទី៤- គណបក្សសង្គមថ្មី ,ទី៥- គណបក្សខ្មែរជាតិនិយម ,ទី៦- គណបក្សនាងនាគនារីខ្មែរ ,ទី៨- គណបក្សពន្លឺសេរីភាពលោកថាច់រ៉េង ,ទី៩-គណបក្សស្ត្រីសង្គ្រោះកម្ពុជា ,ទី១០- គណបក្សសេរីបង្រួបបង្រួមជាតិ (លុបចេញពីបញ្ជីកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧) និងទី១១- គណបក្សសង្គ្រោះជាតិ (លុបចេញពីបញ្ជីកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧)។

ចំណែក គណបក្សនយោបាយចំនួន២០ទៀត ត្រូវបានក្រសួងមហាផ្ទៃលុបចេញ ពីបញ្ជីគណបក្សនយោបាយ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧មានដូចជា,ទី១- គណបក្សឯករាជ្យខ្មែរ ,ទី២- គណបក្សខ្មែរអព្យាក្រឹត្យ ,ទី៣-គណបក្សជាតិខ្មែរ ,ទី៤-គណបក្សប្រជាធិបតេយ្យ ,ទី៥-គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ,ទី៦- គណបក្សសេរីភាព ,ទី៧- គណបក្សសន្តិភាពប្រជាធិបតេយ្យ ,ទី៨- គណបក្សអភិវឌ្ឍន៍ ,ទី៩- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យខ្មែរ ,ទី១០-គណបក្សជំនាន់ថ្មី ,ទី១១- គណបក្សសាធារណរដ្ឋខ្មែរ ,ទី១២- គណបក្សសេរីប្រជាធិបតេយ្យ ,ទី១៣-គណបក្សខ្មែរសាមគ្គី ,ទី១៤- គណបក្សកម្ពុជាសេរីភាព,ទី១៥- គណបក្សខ្មែរដើម្បីខ្មែរ ,ទី១៦-គណ បក្សកម្លាំងស្មារតីកុលបុត្រខ្មែរ ,ទី១៧- គណបក្សអភិវឌ្ឍន៍ភូមិឃុំ ,ទី១៨- គណបក្សខេមរៈពន្លឺជាតិ ,ទី១៩- គណបក្សព្រះសិអារ្យមេត្រីយ៍ស្រីពោធិសត្វ និងទី២០- គណបក្សសម្លេងជាតិខ្មែរ ។

ចំណែកគណបក្សចំនួនពីរទៀត គឺគណបក្សគ្រួសារខ្មែរ និងគណបក្សឥន្ទ្រប៉ាក់បូរី ក៏ត្រូវបានលុបឈ្មោះដែរ តាមសំណើរបស់តំណាង ស្ថាបនិកគណបក្ស។

គួរបញ្ជាក់ថា គណបក្សនយោបាយមានចំនួនសរុប នៅកម្ពុជាមាន៧១គណបក្ស ក្នុងនោះគណបក្សបានបង្កើត តែមិនទាន់បានចុះបញ្ជី២៤គណបក្ស និងគណបក្សនយោបាយ ដែលបានចុះបញ្ជី៤៧គណបក្ស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post