Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានអះអាងថា នឹងធ្វើការបែងចែកអាសនៈគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ វិច្ឆិកា ទៅតាមនីតវិធីច្បាប់​ដែលមានធរមាន។ នេះបើតាមការលើកឡើងរបស់សមាជិក គ.ជ.ប មួយរូប។

លោក ឯម សូផាត សមាជិក គ.ជ.ប បានលើកឡើងក្នុកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី១៧ វិច្ឆិកាឆ្នាំ២០១៧ នៅទីស្តីការ គ.ជ.ប ថា ស្ថាប័ន គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ ទោះបីជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញក្តី ដូច្នេះអ្វីៗត្រូវធ្វើតាមច្បាប់។  លោកបន្តថា គ.ជ.បកំពុងពិនិត្យលើករណីរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានលិខិតស្នាមណាមួយមកដល់ គ.ជ.ប ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិនោះទេ។

លោកបញ្ជាក់ថា «គ.ជ.ប.ជាស្ថាប័នអនុវត្តច្បាប់ ដូច្នេះច្បាប់មានកម្រិតណា គ.ជ.ប  អនុវត្តកម្រិតនោះ។ ចំពោះបញ្ហាការរំលាយគណបក្សសង្គ្រោះជាតិ គ.ជ.ប កំពុងតែសិក្សាអំពីធ្វើប ទបញ្ជានីតិវិធីទំាងឡាយនៃមាត្រាច្បាប់ចំនួនបួន ដែលបានចូលជាធរមានរួចហើយ ពាក់ព័ន្ធនឹងការបែងចែអាសនៈ»

លោកបន្ថែមថា គ.ជ.ប.កំពុងតែរៀបចំធ្វើជានីតិវិធីបន្ថែម ដើម្បីអនុវត្តច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអាសនៈរនបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ។ លោកថា រំលាយគណបក្សសង្គ្រោះជាតិនោះគណបក្សមិនទាន់បានទទួលបានឯកសារផ្លូវការណាមួយពីស្ថាព័ន្ធពាក់ព័ន្ធនោះទេ ដូចជា តុលាការកំពូល  និងក្រសួងមហាផ្ទៃ ដែល មានសិទ្ធិលុបឈ្មោះគណបក្សចេញពីបញ្ជីនោះ មិនទាន់បានផ្ញើរឯកសារផ្លូវការមក គ.ជ.បនោះទេ។

ជាមួយគ្នានោះដែរ លោក ឯម សូផាត ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាការ គ.ជ.ប ថា មេឃុំ - ចៅសង្កាត់ និង សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ កូតាគណបក្សសង្គ្រោះជាតិនៅតែ អាចបន្តការងាររបស់ខ្លួនជាប្រក្រតីរហូតដល់ក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសជាផ្លូវការ។

លោកបាន បញ្ជាក់ថា គ.ជ.ប មិនទាន់ទទួលបានសាលដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្គ្រោះជាតិនោះឡើយ ហើយម្យ៉ាងទៀត គ . ជ . ប រង់ចាំមើលលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃ ទាក់ទងនឹងសមាសភាព ដែលដាក់ជំនួសមន្ត្រីរបស់ CNRP ដែលត្រូវបានរំលាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor