Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីម្នាក់ ត្រូវលោកប្ដីចិត្តកំណាចស្រវឹងស្រា ទាញ​យកកាំបិតបុ័ងតោប៉ុនប៉ងអារ.កសម្លាប់ តែសំណាង​មិនស្លាប់ គ្រាន់តែរងរបួសធ្ងន់។

ករណីដ៏ឃោរឃៅខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៨យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ២១៧ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ រី ភារៈ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី ទីលំ​នៅ​ផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រពន្ធឈ្មោះ ញ៉ាញ់ មុំ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ត្រីដូចគ្នា រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យសួរគ៌ា​ សង្កាត់ស្ទឹងមានជ័យ៣។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាប្តីស្រវឹងស្រា បានដើរហៅ ប្រពន្ធឲ្យឈប់ដូរ​ត្រឡប់​ទៅផ្ទះវិញ តែប្រពន្ធមិនព្រម ក៏មានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នា ហើយជនសង្ស័យ​បាន​កាំបិត​បុ័ងតោរបស់ជនរងគ្រោះ សម្រាប់ធ្វើត្រីលក់មកចាប់អារ.កជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់។

បច្ចុប្បន្នជនសង្ស័យកំពុង​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំ​រឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor