Sponsor
រិទ្ធី

លោក រ៉ុង ឈុន អតីប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានសន្យាតាំងពីមានពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិដំបូង ថា លោកនឹងលាលែងពីសមាជិកគ.ជ.ប បើគណបក្សសង្គ្រោះជាតិត្រូវតុលាការរំលាយ ការប្រកាសជំហរបែបនេះ ត្រូវលោកពន្យល់ថា ព្រោះតែលោកធ្លាប់បានសន្យាចំពោះមុខប្រជាពលរដ្ឋថា បើលោកធ្វើជាអាជ្ញាកណ្តាលមិនកើត លោកមិនអាចទុកឲ្យពលរដ្ឋ គប់ដបទឹកសុទ្ធលើរូបលោកនោះទេ។ កាលថ្ងៃទី១៦ ខែវិច្ឆិកា វេលាម៉ោង៥:១៥នាទី ម្សិលមិញនេះ តុលាការកំពូលបានប្រកាសអង្គសវនាការជាសាធារណៈរំលាយគណបក្សសង្គ្រោះជាតិជាស្ថាពរ។

ថ្ងៃនេះ លោក រ៉ុង ឈុន អតីប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងបច្ចុប្បន្នជា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និយាយថាលោកនឹងដាក់ពាក្យលាលែងពី គ.ជ.ប នៅពេលដែលឃើញសាលដីការបស់តុលាការកំពូលស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ។

លោកបញ្ជាក់ថារក្សាជំហរតាំងពីដើមមក ដោយចង់ឃើញវត្តមានបក្សប្រឆាំងក្នុងការបោះឆ្នោត។ លោក រ៉ុង ឈុន គឺជាសមាជិកម្នាក់របស់គ.ជ.ប ដែលត្រូវបានស្នើដោយ CNRP

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor