
ឧត្តរមានជ័យៈ ស្រ្ដីសរសៃខ្ចីម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ចូលប្រឡាយ ត្រូវម៉ូតូសង្កត់លើបណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ផ្លូវលំក្រាលក្រួសក្រហម ផ្លូវកែងបត់ចូលទៅផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈន់ សត់ ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ។ មូលហេតុ បណ្តាលមកពីបើកបរល្បឿនលឿនជ្រុលធ្លាក់ប្រឡាយទឹក បណ្តាលឲ្យម៉ូតូសង្កត់ពីលើស្លាប់នៅនិងកន្លែង។
ក្រោយកើតហេតុ កម្លាំជំនាញចុះធ្វើការត្រួតពិនិត្យរួច បានប្រគល់សាកសពទៅឲ្យឈ្មោះ រៀ យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាប្តី មានកូនចំនួន៣នាក់ ស្រី២នាក់ ប្រុសម្នាក់ (បញ្ជាក់ជនរងគ្រោះ មានសរសៃខ្ចីទើបឆ្លងទន្លេរបាន១ខែកន្លះ)៕
