Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីព្រឹកមិញនេះ ៖ កញ្ញា ធីសុវណ្ណា បានបង្ហោះសារថា ចាប់ពីថ្ងៃនេះគណបក្សសង្គ្រោះជាតិគឺជាបក្សក្បត់ជាតិ ជនណាមានសកម្មភាពជាមួយគណបក្សបក្សសង្គ្រោះជាតិគឺជា ជនក្បត់ជាតិ ហេីយបណ្ដឹងខ្ញុំនឹងដំណេីរការឆាប់ៗនេះ ។

ក្រោយបង្ហោះសារបែបនេះបាន៤ម៉ោង លោកសុខសុវណ្ណវឌ្ឍនាសារពង្ស ហៅ លោក William បានតបតវិញថា ៖ ខ្ញុំកំពុងរៀបគម្រោងចង់ប្ដឹង បញ្ហា កោះត្រល់ សង្ឃឹមថាយេីងបានសហការគ្នា ព្រោះប្អូនមានជំនាញខាងប្ដឹងស្រាប់ ចឹងសូមប្រេីជំនាញអោយមានប្រយោជន៍ កុំអោយគេវាយតម្លៃថា ខ្មែរខាំបានតែគ្នាឯងតែមិនហ៊ាននឹងបរទេស
អរគុណ ដោយក្ដីគោរពរាប់អាន 🙏

ការបង្ហោះសារឌឺដងទៅវិញទៅមកនេះគឺបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សដ៏ធំនៅកម្ពុជា៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor