
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ថា៖ក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិ នៃរដ្ឋឯករាជ្យ និងអធិបតេយ្យមួយ សភានៃព្រះរាជាណាចក្រកម្ពុជាដែលតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល ឬអ្នកបោះឆ្នោតទាំងមូល សូមធ្វើសេចក្តីថ្លែងការណ៍ដោយឈរលើមូលដ្ឋានច្បាប់ និងអព្យាក្រឹត្យភាព អំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជូនមជ្ឈដ្ឋានជាតិ ជាពិសេសព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលបានបង្ហាញពីក្តីបារម្ភលើសពីភាពចាំបាច់ រហូតបានក្លាយជាទង្វើជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នងរបស់កម្ពុជា។
ក្នុងសេក្តីថ្លែងការណ៍នេះមាន៨ចំណុចធំៗ ដោយផ្តោតទៅលើការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ ការបិទវិទ្យាស្ថាន NDI ការបិទវិទ្យាសំឡេងអន្តរជាតិ ជាដើម។
ហើយចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ សភានៃព្រះរាជាណាចក្រកម្ពុជា សូមអះអាងនូវជំហរឥតងាករេក្នុងការបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ហើយជាពិសេសគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយការបរទេស “មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ” របស់ប្រធានាធិបតី លោក ដូ ណាល់ត្រាំ ក្នុងពេលថ្មីៗនេះ។


