Sponsor
រិទ្ធី

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាសូមធ្វើការថ្លែងការណ៍ដូចខាងក្រោម៖

១-គណបក្សប្រជាជនកម្ពុជាសូមបដិសេធចំពោះសេចក្តីថ្លែងការណ៍ របស់គណបក្សក្រៅច្បាប់ (អតីតគណបក្សសង្គ្រោះជាតិ) ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

២-គណបក្សប្រជាជនកម្ពុជាគោរពសេចក្តីសម្រេចរបស់សាលដីការតុលាការកំពូល និងសូមគាំទ្រអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តយ៉ាងម៉ឺតម៉ាត់និងពេញលេញនូវសាលដីកាតុលាការកំពូល

៣-គណបក្សប្រជាជនកម្ពុជាធ្វើការថ្កោលទោសចំពោះជនទាំងឡាយណាដែលព្យាយាមយកខ្លួនដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន

៤-គណបក្សប្រជាជនកម្ពុជាគោរពនូវរដ្ឋធនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជាស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរក្សាការពារសន្តិភាព ឯករាជ្យអធិបតេយ្យភាព ការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

គណបក្សកាន់អំណាចថ្កោលទោសសេចក្តីថ្លែងការណ៍អតីតបក្សប្រឆាំង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor