Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ភ្ញាក់ផ្អើលដល់ធ្វើដំណើរលើដងផ្លូវនាំគ្នា​ឈប់ម៉ូតូ-ឡាន ឈរមើលបុរសម្នាក់ស្រែកយំខ្លាំង បន្ទាប់ពី​ស្ត្រីម្នាក់យកមួកសុវតិ្ថភាពវាយ ហើយថែមទាំង​ទាត់ធាក់ទៀត ដំបូងឡើយគេស្មានថា មនុស្សប្រុសស្រីទាស់គ្នា តាមពិត​អ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នា។ អ្វីដែលហួសចិត្ត គេឃើញបុរសជាប្តីបានស្រែកយំយ៉ាងខ្លាំង នឹងលើកដៃសំពះស្ត្រីជាប្រពន្ធ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោងជាង៨យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលាអូបែកក្អម ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញអ្នកទាំងជិះឌុបគ្នា ពីជើងទៅត្បូត លុះមកដល់ខាងលើ បាន​ឈប់ម៉ូតូ ហើយបុរសជាប្តីឈរ រីឯស្ត្រីជាប្រពន្ធអង្គុយ  ហើយ​គេឃើញបុរសជាប្តីវាយប្រពន្ធ តែមិនទាន់កើតរឿងធំទេ ក្រោយមកក៏ឃើញស្ត្រីនោះយកមួកសុវតិ្ថភាពវាយសំពងមកលើបុរសជាប្តីបែកមួកសុវតិ្ថភាពអស់ ហើយបុរសជាប្ដីស្រែកយ៉ាងខ្លាំង ផ្អើលដល់សមត្ថកិច្ចមកដល់ ទើបដឹកប្តីប្រពន្ធឈ្មោះគ្នាសោះ ។

ក្រោយមកអ្នកទាំងពីរក៏នាំគ្នាឡើងជិះម៉ូតូឌុបគ្នាទៅបាត់ ខណៈសមត្ថកិច្ចហួសចិត្ត អស់សំណើច ប្តីប្រពន្ធទាស់គ្នាសោះ​ផ្អើលស្ទះចរាចរណ៍ពេញផ្លូវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor