Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ ដោយសារតែគេបានប្រទះឃើញនារីវ័យក្មេងម្នាក់ ដែលជានារីម៉ាស្សា បានដេកស្លាប់នៅក្នុងបន្ទប់ម៉ាស្សាតែម្តង ដែលការសនិដ្ឋានបឋម នាងអាចត្រូវគេរំលោភហើយសម្លាប់។

ហេតុកាណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅចំណុច ផ្ទះជួលលេខ២៧ យីហោងហាង កោសជប់ពេញចិត្តផ្លូវលូប្រាំ ក្នុងភូមិដំណាក់ធំទី៥ សង្កាត់ស្ទឹងមសនជ័យ៣ ខណ្ឌមានជ័យ។

បើតាមកសរពិនិត្យសាកសព គឺនារីរងគ្រោះមានកន្សែងរឹតក ជាមួយនឹងខ្សែលួសជាប់នឹងកផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះនេះមានឈ្មោះ ឆន ធឿន អាយុប្រហែល៣៣ឆ្នាំ ជានារីម៉ាស្សា ស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ។ ប៉ូលិសមូលដ្ឋាននិយាយថា ជនរងគ្រោះអាចត្រូវឃាតករំលោភហើយសម្លាប់ ប៉ុន្តែលទ្ធផលយ៉ាងណា នោះរងចាំប៉ូលិសបច្ចេកទេសធ្វើកោសល្យវិច្ច័យសិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor