
ព្រឹកមិញនេះ Kqube បានចេញផ្សាយព័ត៌មានគូស្នេហ៍តារាសម្តែងកញ្ញា ដេនីក្វាន់ ជាមួយលោក ចាន់ មករា ម្តងរួចមកហើយ ខណៈដែលពួកគេបាននាំគ្នាទៅបង្កើតភាពផ្អែមល្ហែមនៅ កោះឋានសួគ៌ ខេត្តព្រះសីហនុ ។ ស្រាប់តែមុននេះបន្តិច ដេនីក្វាន់ បានចេញសារលើហ្វេសប៊ុករបស់ខ្លួនប្រាប់ពីមូលហេតុជ្រើសយកលោក ចាន់ មករា ថា ” ខ្ញុំសុខចិត្តធ្វើព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើទាសករប្តីអ្នកមាន”។

នេះគឺជាសាររបស់តារាសម្តែង ដេនីក្វាន់ “មានមនុស្សជាច្រើនសួរខ្ញុំថាហេតុអីខ្ញុំរើសយកម្នាក់ហ្នឹង ខ្ញុំក៏មិនដឹងឡើយថារើសខុស ឬក៏រើសទៅត្រូវ តែបើអោយរើសថ្មីម្តងទៀតខ្ញុំនៅតែរើសយកម្នាក់ហ្នឹងដដែល.. ព្រោះស្នេហារបស់ខ្ញុំទាំងពីរមិនមែនស្ថិតលើមាត់អ្នកដទៃ ខ្ញុំសុខចិត្តធ្វើព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើទាសករប្តីអ្នកមាន” ។
សាររបស់ ដេនក្វាន់ ខាងលើនេះ ក្រៅពីធ្វើឲ្យអ្នកបានឃើញចាប់អារម្មណ៍នឹងពាក្យសម្តីដ៏មានន័យ ក៏បញ្ជាក់យ៉ាងច្បាស់ថា ស្នេហារបស់នាងចំពោះលោក ចាន់ មករា គឺជ្រាលជ្រៅខ្លាំង រហូតអំណាចទឹកប្រាក់មិនអាចប្រៀបនឹងគូស្នេហ៍នាងបាន៕



