Sponsor
រិទ្ធី

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានថា៖ នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយចំនួន៦អំពីការផ្តល់ព័ត៌មានចាំបាច់មួយចំនួនដើម្បីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ចែងអនុវត្តការបែងចែកអាសនៈ ដែលនៅទំនេរទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

គណបក្សនយោបាយទាំង៦នោះរួមមាន៖

- គណបក្សហ្វ៊ុនស៊ិនប៉ិច

-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

-គណបក្សខ្មែរឈប់ក្រ

-គណបក្សសញ្ជាតិកម្ពុជា 

-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។

សេចក្តីជូនដំណឹងនេះបញ្ជាក់ទៀតថា លិខិតជូនដំណឹងនេះ គ.ជ.ប បានបញ្ជូនទៅដល់គណបក្សនយោបាយចំនួន៥រួចហើយ នៅតែគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។

សេចក្តីប្រកាសព័ត៌មាន

គួររំលឹកថាគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់សាលក្តីការរបស់តុលាការកំពូលនោះទេ ចំណែកសហគមអន្តរជាតិក៏បានចេញសេចក្តីថ្លែងការណ៍ព្រួយបាម្ភ ដោយឡែកសហរដ្ឋអាមេរិក ជាដំណាក់កាលដំបូង ប្រកាសបញ្ឍប់ជំនួសលើដំណើរការបោះឆ្នោតនៅកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor