Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់បានគៀបក្នុងរថយន្ត ស្លាប់យ៉ាងអាណោចអាធ័ម ខណៈបើកបររថយន្តលឿនដូចហោះចេញពីរោងការ ហើយជ្រុលទៅបុកពីក្រោយរថយន្តធុនធំ១គ្រឿង ប្រភេទដឹកទំនិញ ក្រុមហ៊ុន HC ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់ លោក ហ៊ុន ជា កំពុងឈប់ចតស្ងៀមនៅប្របផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បាននេះកើតឡើងនៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិរាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជាធានីភ្នំពេញ។

បើយោងតាមប្រភពពីភ្នាក់ងារព័ត៌មាន Cam Post បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឆៃ សេងហាក់ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះបើកបររថយន្តម៉ាកឡិចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0962។ ចំណែករថយន្តដឹកទំនិញ ពាក់ស្លាកលេខ ស្វាយរៀង 3A-0562។

មុនពេលកើតហេតុ គេឃើញរថយន្តធន់ធំប្រភេទដឹកជញ្ជូនទំនិញ១គ្រឿង ឈប់ចតស្ងៀមនៅប្របផ្លូវ។ មួយរំពេចក្រោយមក ស្រាប់តែរថយន្តម៉ាកឡិចសុីសខាងលើ ដោយបើកបរលឿនដូចហោះ បានជ្រុលបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរគៀបជាប់ក្នុងរថយន្ត ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាទៅជួយកាយគាស់យកសាកសពបុរសរងគ្រោះចេញពីរថយន្ត និងទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកយកសាកសព ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត សមត្ថកិច្ចនគរបាលចរាចរបានហៅរថយន្តស្ទួចៗយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចររាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor