Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា តុលាការកំពូលចេញសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ (CNRP) មិនមែនជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឡើយ តែជាការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីការពារសន្តិភាព ជូនពលរដ្ឋ។

ក្នុងឱកាសជួបប្រជុំជាមួយក្រុមការងារចុះជួយ ស្រុកបារាយណ៍ ខេត្តកំពុងធំ នាពេលថ្មីៗនេះ លោក ថោង ខុន បានឲ្យដឹងថា តុលាការចេញសេចក្ដីសម្រេចរំលាយ CNRP កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របពេលដែលក្រសួងមហាផ្ទៃ បានបញ្ជាទៅអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកCNRP ផងដែរ។

លោក ថោង ខុន ថា “ការដែលតុលាការកំពូល ចេញសេចក្ដីសម្រេចរំលាយ គណបក្សសង្គ្រោះជាតិ មិនមែនជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានោះឡើយ តែជាការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីការពារសន្តិភាព ជូនប្រជាពលរដ្ឋ បន្តការអភិវឌ្ឍលើគ្រប់វិស័យបន្តទៅទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ពិសេសការពាររដ្ឋធម្មនុញ្ញ និងពង្រឹងលិទ្ធប្រជាធិបតេយ្យសេរី ពហុបក្ស នៅកម្ពុជា ”។

លោកបន្ដថា រាជរដ្ឋាភិបាល និងបន្តអនុវត្តន៍តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor