Sponsor
រិទ្ធី

កាលព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបែងចែកអាសនៈ របស់គណបក្សសង្រ្គោះជាតិដែលត្រូវតុលាការកាត់រំលាយចោលចំនួន៥៥អាសនៈ ជូនគណបក្សចំនួន៥ មានតែបក្ស៣ប៉ុណ្ណោះដែលទទួលយក ដោយឡែក គណបក្សខ្មែរឈប់ក្រ និងគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បដិសេធមិនទទួលយកអាសនៈចំនួន១១។

គណបក្សប្រជាជនកម្ពុជាបានដាក់បញ្ជីបេក្ខជនទៅគ.ជ.ប រួចហើយ ដើម្បីទទួលយកអាសនៈនៅសល់ចំនួន១១។ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថា អាសនៈទាំង១១នេះ នឹងត្រូវបែងចែកទៅឲ្យគណបក្ស៤ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

គ.ជ.ប បញ្ជាក់ថា ក្នុងករណីគណបក្សណាមិនបានផ្ដល់ព័ត៌មានមក គ.ជ.ប ទេ គ.ជ.បនឹងធ្វើការបែងចែកអាសនៈទៅឲ្យគណបក្សទាំងនោះទៅតាមបញ្ជីបេក្ខជនឈរបោះឆ្នោតនៅឆ្នាំ២០១៣។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor