Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅព្រឹកព្រលឹម ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ លេខ២៦-២៧ ត្រង់ចំណុច ភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺមានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ដោយរថយន្ត ដឹកកម្មករ-កម្មការិនី ធ្វើការរោងចក្រ មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ក៏បែកកង់ រេចង្កួតក្រឡាប់ ធ្លាក់ផ្លូវ បណ្តាលឲ្យ ស្លាប់កម្មការិនីម្នាក់ និងកម្មការិនី ១៦នាក់ផ្សេងទៀត របួសធ្ងន់ស្រាល កំពុងបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

រថយន្ដដឹកកម្មករជួប​គ្រោះថ្នាក់ចរាចរណ៍នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5411 បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង លុះបើកបរទៅដល់ត្រង់ ចំណុចកើតហេតុ បានទៅប៉ះរថយន្ដ១០គ្រឿងម៉ាក KIA ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 1.3-5637 ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor